Skip to content
Ten Hag ពន្យល់ហេតុផលមិនដាក់ Ronaldo ក្នុងជម្រើសដំបូងពេលប៉ះ Liverpool
    ទំព័រដើម  »  កីឡាជាតិ

Ten Hag ពន្យល់ហេតុផលមិនដាក់ Ronaldo ក្នុងជម្រើសដំបូងពេលប៉ះ Liverpool

Cristiano Ronaldo មិនមានឈ្មោះក្នុងជម្រើស១១នាក់ដំបូងជាថ្មីក្នុងការប្រកួតសម្រាប់ Manchester United ដែលបានយកឈ្នះ Liverpool ដោយលទ្ធផល ២-១ កាលពីថ្ងៃចន្ទ ទី២២ ខែសីហា នៅកីឡដ្ឋាន Old Trafford ដោយអង្គុយបម្រុងសឹងពេញមួយប្រកួត។

មានក្ដីរំពឹងថា Ronaldo នឹងបង្ហាញខ្លួនក្នុងជម្រើសដំបូងក្នុងតំបន់ប្រយុទ្ធជួរមុខក្នុងក្រុមរបស់លោក Erik ten Hag ដើម្បីអាចរកគ្រាប់បានទល់នឹងក្រុមហង្សក្រហម ប៉ុន្ដែផ្ទុយស្រលះពីការរំពឹងទុក ជម្រើសតំបន់ប្រយុទ្ធទាំងបីរបស់ Man Utd នៅក្នុងប្រកួតនោះគឺ Anthony Elanga, Marcus Rashford និង Jadon Sancho។