សហព័ន្ធសីដក់ផ្លាស់ប្ដូរប្រធានថ្មី និង​បន្ថយចំនួនគណៈកម្មាធិការប្រតិបត្តិ

Neak Tola
33 មើល
0 នាទីអាន
- Advertisement -

សហព័ន្ធកីឡាសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ ២០២០-២០២៤ បន្តអាណត្តិថ្មី ២០២៤-២០២៨ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ នាសាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងនោះ លោក សុខ យ៉ានិមល ដែលមានតួនាទីជាអគ្គលេខាធិការក្នុងអាណត្តិចាស់ ត្រូវបានតែងតាំងជាប្រធានថ្មីនៃសហព័ន្ធកីឡាសីដក់ និង សីមេលោងកម្ពុជាជំនួសឯកឧត្ដម មាស សារិន ដែលបានកាន់តួនាទីប្រមាណ៣អាណត្តិ។

ក្នុងនាមជាប្រធានថ្មីនៃសហព័ន្ធកីឡាសីដក់ និងសីមេលោងកម្ពុជា លោក សុខ យ៉ានិមល បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់បន្តការអភិវឌ្ឍសហព័ន្ធ និងសហការជាមួយស្ថាប័នផ្សេងៗទៀត ឱ្យទទួលបានជោគជ័យបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងនេះ សហព័ន្ធក៏បានកាត់បន្ថយចំនួនគណៈកម្មាធិការប្រតិបត្តិពីចំនួន២១មកត្រឹម១៧នាក់រូបវិញ។ ឯកឧត្ដម មាស សារិន អតីតប្រធានសហព័ន្ធ និងជាប្រធានកិត្តិយសអាណត្តិថ្មីមានប្រសាសន៍ថា ចំនួនថ្នាក់ដឹកនាំតិចជាងមុនមែន តែសុទ្ធតែជាអ្នកធ្វើការដោយមានប្រសិទ្ធភាព៕