Skip to content
តើការចាប់ឆ្នោតវគ្គចែកពូល Champions League 2022-23 នឹងប្រព្រឹត្តឡើងនៅថ្ងៃណា?
    ទំព័រដើម  »  កីឡាអន្តរជាតិ

តើការចាប់ឆ្នោតវគ្គចែកពូល Champions League 2022-23 នឹងប្រព្រឹត្តឡើងនៅថ្ងៃណា?

ការប្រកួតវគ្គចែកពូល UEFA Champion League 2022-23 នឹងធ្វើឡើងលឿនជាងរៀងរាល់ឆ្នាំដោយការប្រកួតគ្រោងចាប់ផ្តើមពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ2022 ក៏ព្រោះតែព្រឹត្តិការណ៍ FIFA World Cup 2022 ប្រទេសកាតា នឹងចាប់ផ្តើមនៅចុងខែវិច្ឆិកា ឆ្នាំនេះ។

លីគបាល់ទាត់អឺរ៉ុបស្ទើរតែទាំងអស់បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនយ៉ាងលឿននៅរដូវក្តៅនេះដោយសារតែការប្រកួតបាល់ទាត់ពិភពលោក2022 កាតាត្រូវផ្លាស់មកលេងនៅរដូវរងាវិញ។នេះមានន័យថាការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុក្នុងពូល UEFA Champion League នឹងត្រូវធ្វើឡើងនៅថ្ងៃទី 1-2 ខែវិច្ឆកា ក្នុងឆ្នាំ2022។

ម្ចាស់ជើងឯកឆ្នាំចាស់អធិរាជស Real Madrid និងម្ចាស់ជើងឯក Europa League Eintracht Frankfurt នឹងស្ថិតនៅក្នុង POT 1 ជាមួយម្ចាស់ជើងឯកលីគកំពូលអឺរ៉ុបទាំង៦ផ្សេងទៀត។ សម្រាប់ក្លិបទាំង6នោះមានដូចជា Manchester City, AC Milan, Bayern Munich, Paris Saint-Germain, Ajax និង Porto។

សម្រាប់ POT 3 និង POT4 គឺមិនទាន់មានក្លិបបាល់ទាត់នៅតំបន់អឺរ៉ុបចូលទៅបំពេញឲ្យគ្រប់នៅឡើយទេដោយត្រូវរងចាំក្លិបមួយចំនួនធ្វើការប្រកួតវគ្គ playoffs ជាមុនសិន។ការប្រកួតវគ្គ playoffs ជុំចុងក្រោយនឹងធ្វើឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី25 ខែសីហា ឆ្នាំ2022នេះ។

UEFA នឹងធ្វើការចាប់ឆ្នោតវគ្គចែកពូលនៅឯទីក្រុង Istanbul វេលាម៉ោង 7:00 នាទីយប់ម៉ោងក្នុងប្រទេសទួរគី ត្រូវនឹងម៉ោង 11:00 នាទីយប់នៅកម្ពុជាដែលត្រូវនឹងថ្ងៃទី 25 ខែ សីហា ឆ្នាំ 2022។ សម្រាប់ការផ្សាយផ្ទាល់កម្មវិធីនៃការចាប់ឆ្នោតវគ្គចែកពូល Champion League 22-23 អាចនឹងមិនខុសពីររៀងរាល់ឆ្នាំឡើយដោយការផ្សាយផ្ទាល់នឹងធ្វើឡើងតាមរយៈវេបសាយផ្លូវការរបស់ UEFA តែម្តង។សូមជម្រាបផងដែរថាប្រទេសមួយនេះក៏នឹងទទួលរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League 2022-23 នៅកីឡដ្ឋាន Ataturk Olympic នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ2023ផងដែរ។

Automatic qualifiers
Real Madrid (ESP, Champions League holders)
Eintracht Frankfurt (GER, Europa League holders)
Manchester City (ENG)
AC Milan (ITA)
Bayern München (GER)
Paris Saint-Germain (FRA)
Porto (POR)
Ajax (NED)

Liverpool (ENG)
Chelsea (ENG)
Barcelona (ESP)
Juventus (ITA)
Atlético de Madrid (ESP)
Sevilla (ESP)
RB Leipzig (GER)
Tottenham Hotspur (ENG)

Borussia Dortmund (GER)
Salzburg (AUT)
Shakhtar Donetsk (UKR)
Inter (ITA)
Napoli (ITA)
Sporting CP (POR)
Bayer Leverkusen (GER)
Marseille (FRA)
Club Brugge (BEL)
Celtic (SCO)

Benfica (POR)
Maccabi Haifa (ISR)
Viktoria Plzeň (CZE)