Lionel Messi បានចាប់ផ្ដើមរដូវកាល២០២២-២៣ ជាមួយនឹងការបង្ហាញសមត្ថភាពល្អប្រសើរ សម្រាប់ Paris Saint-Germain ក្រោយប្រឈមបញ្ហាលំបាកក្នុងរដូវកាលដំបូងរបស់ខ្លួននៅ Ligue 1។ នៅក្នុងការបង្ហាញខ្លួន៤លើកក្នុងប្រកួតផ្លូវការរដូវកាលនេះ ខ្សែប្រយុទ្ធអាហ្សង់ទីន រកគ្រាប់បាល់បាន៤គ្រាប់ ហើយដែលមួយគ្រាប់ក្នុងចំណោមនោះ រកបានក្នុងការប្រកួតជ័យជម្នះ ៧-១ លើ Lille កាលពីចុងសប្ដាហ៍កន្លងទៅ។
