គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានរៀបចំការប្រកួតប្រជែងរូបថតពីការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០។
✅ លក្ខខណ្ឌសម្រាប់ការចូលរួមមានដូចខាងក្រោម ៖
- រូបសម្រាប់ដាក់ប្រកួតត្រូវមាន ៥សន្លឹក (ត្រូវជា File .JPG ទាំងអស់).
- ព៌ណ (រូបភាពដែលមានការកែសម្រួល រឺ ដាក់បន្ថែមនៅអ្វីដែលមិនជាការពិតចូល គឺមិនត្រូវបានទទួលយកនោះទេ)
- ត្រូវធ្វើការដាក់ អត្ថន័យអោយរូបទាំង ៥ (មិនកំណត់ចំនួនអក្សរនៃការសរសេរ) តែកុំខ្លីខ្លាំងពេក
- អ្វីដែលទទួលយកបាននោះគឺការ សារ៉េទំហំពិតរបស់រូប ទោះបីជាយ៉ាងក៏ដោយ សូមធ្វើវាអោយបានល្អ និង ធានាអោយមានភាពច្បាស់លាស់ រឺក៏មិនមាន ការប៉ះពាលដល់គុណភាពរបស់រូប នៅពេលដែលយើងធ្វើការព្រីន ទៅលើទំហំ A2 (ដែលជាទំហំរូបដែលដាក់តាំងពិព័ណ)
✅ លក្ខខ័ណ្ឌចូលរួម (របស់រូបភាព) សម្រាប់ប្រកួត
• គឺជារូបភាពដែលថតអំឡុងពេល ការប្រកួតរបស់ ពានរង្វាន់មិត្តហ្វូន ខេមបូឌានលីគ និង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន រដូវកាល ២០២០ និង រដូវកាល ២០១៩។
• រូបភាពទាំងអស់ត្រូវជាការផលិត រឺថត ដោយផ្ទាល់របស់អ្នកចូលរួមប្រកួតនីមួយៗ ផ្ទាល់ដៃ
• រូបភាពដែលប្រកួតទាំងអស់ត្រូវមិន ផ្ទុយទៅនឹង ក្រមសីលធម៌ ឬ សណ្តាប់ធ្នាប់សាធារណៈ
✅ សិទ្ធសម្រាប់ចូលរួមប្រកួត - ជាក្រុមអ្នកថតរូបដែលផ្តល់សិទ្ធ រឺមានកាតអ្នកសារព័ត៌មាន ដែលផ្តល់ដោយ CNCC
- ជាអ្នកថតរូបផ្លូវការរបស់ក្លិបបាល់ទាត់អាជីព រឺ របស់ក្រុមបាល់ទាត់ទាំងអស់នៃ MCL & HSC
- អ្នកថតរូបដែលរកចំនូលបានដោយការថតរូបកីឡា (Freelancer etc….)
- សម្រាប់អ្នកថតរូប ដោយការ ស្ម័គ្រចិត្តជួយក្រុមដែលខ្លួនពេលចិត្តគឺមិនអនុញ្ញាត្តនោះទេ
✅ សម្រាប់ការប្រកាសលទ្ធផល
• រូបថតរបស់អ្នកឈ្នះរង្វាន់ល្អបំផុត៣នាក់ នឹងត្រូវដាក់តាំងក្នុងពិធីតាំងពិព៌ណ ដែលរៀបចំដោយ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយ JFAC – The Japan Foundation 国際交流基金
• សម្រាប់ថ្ងៃប្រកាសអ្នកឈ្នះគឺនៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ក្នុងទំព័រ FACEBOOK CNCC
• អ្នកថតរូបទាំង៣ដែលល្អជាងគេនិងទទួលបានរង្វាន់
សូមចំណាំៈ ការចុះឈ្មោះគឺចាប់ពីថ្ងៃនេះតទៅ (ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០) បិទការចុះឈ្មោះនៅ (ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០) ខាងមុខ
📝 របៀបចុះឈ្មោះ ✴️✴️✴️
ត្រូវសរសេរ៖
1️⃣ ឈ្មោះពេញៈ ………………………….
2️⃣ កន្លែងធ្វើការ រឺមុខរបរៈ ………………………….
3️⃣ តួនាទីៈ ………………………….
4️⃣ ហើយ (Attach Files) រូបទាំង៥សន្លឹក រួមជាមួយ (ចំណងជើង) អត្ថន័យមួយៗ នៃរូបនីមួយៗរបស់អ្នក
📮 សូមផ្ញើរមកកាន់ E-mail: info.cnccstaff@gmail.com