Skip to content
ឈ្នះប្រកួតដំបូងពានរង្វាន់ AIA ជើងឯកវិទ្យាល័យមែន តែគ្រូជ័យវរ្ម័នទី៧នៅមិនទាន់ពេញចិត្តការលេងរបស់កូនក្រុម
    ទំព័រដើម  »  កីឡាជាតិ

ឈ្នះប្រកួតដំបូងពានរង្វាន់ AIA ជើងឯកវិទ្យាល័យមែន តែគ្រូជ័យវរ្ម័នទី៧នៅមិនទាន់ពេញចិត្តការលេងរបស់កូនក្រុម

លោក លុយ គឹមសាន គ្រូបង្វឹកក្រុមវិទ្យាល័យជ័យវរ្ម័នទី៧មិនទាន់សប្បាយចិត្តនឹងការលេងរបស់កូនក្រុមនៅឡើយទេ ទោះអាចឈ្នះក្រុមវិទ្យាល័យភ្នំពេញថ្មី ៧ទល់១ សប្ដាហ៍ទី០១ ពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ២០២៣ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣ នាទីលានវីទ្យាល័យច្បារអំពៅ។

គ្រូបង្វឹកក្រុមចំណូលថ្មីមួយនេះថ្លែងថា តំបន់មួយចំនួននៅត្រូវការយល់ចិត្តគ្នាបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកថាការឈ្នះប្រកួតទី១ក្នុងលទ្ធផលដ៏ច្រើន ក៏នៅតែមិនទាន់អាចកំណត់ថាក្រុមលោកខ្លាំងជាងក្រុម វិទ្យាល័យផ្សេងៗទៀតនោះទេ។ “ខ្ញុំមានអារម្មណ៍សប្បាយចិត្តសម្រាប់លទ្ធផលដែលយើងធ្វើបានច្រើនគ្រាប់” ។ លោកក៏បានបន្តទៀតថា “ថ្វីត្បិតទាល់ចូលច្រើនគ្រាប់ពិតមែន តែសម្រាប់ការលេងមិនទាន់ត្រូវល្អនៅឡើយ ការសហការគ្នាមិនទាន់បានល្អ ទោះជាប្រយុទ្ធយើងមុតស្រួចក៏ដោយ” ។

ចប់សប្ដាហ៍ទី០១ ក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ឈរនៅលេខទី ២ មាន៣ពិន្ទុស្មើក្រុមកំពូលតារាងឥន្ទ្រទេវី។ សប្ដាហ៍ទី០២ ក្រុមមានមូលដ្ឋាននៅស្រុក កៀនស្វាយ ត្រូវប៉ះក្រុមវិទ្យាល័យបឹងត្របែក លើទីលានវីទ្យាល័យបឹងត្របែកផ្ទាល់ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣៕