Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

Messi រួមចំណែកយ៉ាងសកម្ម ក្នុងជ័យជម្នះរបស់ Inter Miami ក្នុងប្រកួតបើកឆាក MLS 2024

Lionel Messi បានរួមចំណែកបង្កើតឱកាសឱ្យមានគ្រាប់បាល់ពីរគ្រាប់សម្រាប់ Inter Miami ក្នុងការប្រកួតបើកឆាក Major League Soccer រដូវកាលថ្មី ២០២៤ ដែលឈ្នះ Real Salt Lake ២​-០។

Robert Taylor រកគ្រាប់បាល់បញ្ចូលទី ក្នុងនាទីទី៣៩ មុនពេល Diego Gomez បន្ថែមមួយគ្រាប់ទៀត នៅនាទីទី៨៣។ Messi បានបង្ហាញគុណផលដ៏ល្អដូចកាលគេចាប់ផ្ដើមជាមួយ Inter Miami ដោយបានបង្ហាញសកម្មភាពរស់រើកនៅលើទីលាន និងបង្កើតឱកាសល្អៗជាច្រើនជូនមិត្តរួមក្រុម ជាពិសេស assist គ្រាប់បាល់សម្រាប់ Taylor និង បញ្ជូនបាល់ទៅឱ្យ Suarez assist ទៅឱ្យ Gomez។