Skip to content
ហែលទឹកពាក់ជើងទាខុសពីហែលធម្មតាយ៉ាងណាខ្លះ និងធ្វើយ៉ាងណាខ្លះដើម្បីហែលបានល្អ
    ទំព័រដើម  »  កីឡាជាតិ

ហែលទឹកពាក់ជើងទាខុសពីហែលធម្មតាយ៉ាងណាខ្លះ និងធ្វើយ៉ាងណាខ្លះដើម្បីហែលបានល្អ

ហែលទឹកពាក់ជើងទា គឺជាវិញ្ញាសាថ្មីមួយនៅកម្ពុជាដែលទើបដាក់ឲ្យហ្វឹកហាត់អំឡុងខែមេសា ឆ្នាំ២០២២ នេះដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ក្នុងប្រទេសវៀតណាម កាលខែឧសភា កន្លងទៅ។


វិញ្ញាសាថ្មីនេះត្រូវបានបង្ហាត់ដោយលោក ហែមថុន ពន្លឺ អតីតកីឡាករហែលទឹកជម្រើសជាតិកម្ពុជា និងមានកីឡាករ៤នាក់ និងកីឡាការិនី២នាក់កំពុងហ្វឹកហាត់នៅអាងទឹកពហុកីឡដ្ឋានជាតិ ឬស្តាតអូឡាំពិក។


ដូច្នេះតើការប្រកួតហែលទឹកពាក់ជើងទា និងហែលទឹកធម្មតាខុសគ្នាបែបណា លោកគ្រូ ហែមថុន ពន្លឺ នឹងពន្យល់លម្អិត។