ខ្សែប្រយុទ្ធ Raheem Sterling របស់ក្លិប Chelsea មិនគួរស្ថិតនៅក្នុងការពិចារណា សម្រាប់ការបញ្ចូលឈ្មោះលេងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសនោះទេ នេះបើយោងតាមការលើកឡើងរបស់លោក Pat Nevin។
Sterling មិនមានគ្រាប់បាល់បញ្ចូលទីនោះទេសម្រាប់ក្រុមតោខៀវ ចាប់តាំងពីខែសីហាមក ហើយគេត្រូវបានប្ដូរចេញពីទីលានប្រកួតក្រោយលេងបានប្រហែល៦០នាទី ក្នុងជំនួបទនឹង Brighton ដែលបានយកឈ្នះក្រុមលោក Graham Potter ដោយលទ្ធផល ៤-១។
អ្នកចាត់ការរូបនេះ បានចេញមុខការពារខ្សែប្រយុទ្ធរូបនេះចំពោះការបង្ហាញសមត្ថភាពរបស់គេ មួយរយៈចុងក្រោយនេះប៉ុន្ដែអតីតខ្សែប្រយុទ្ធរបស់ក្រុមតោខៀវលោក Nevin បាននិយាយថា ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ ពិតជាមានពេលវេលាដ៏លំបាកក្នុងអាជីពរបស់ខ្លួន។
បុរសវ័យ៥៩ឆ្នាំរូបនេះនិយាយថា៖ “ខ្ញុំកំពុងមើល Raheem Sterling នាពេលនេះ ហើយខ្ញុំបាននិយាយថា Graham Potter អាចធ្វើឱ្យកីឡាកររាល់គ្នាលេងបានល្អ ចាប់តាំងពីគាត់មកដឹកនាំនៅទីនោះ ដោយមានករណីលើកលែងតែមួយប៉ុណ្ណោះ”។
“ប្រសិនបើគេបន្ដការលេងរបៀបនេះតទៅទៀត គេមិនស្ថិតនៅក្នុងការពិចារណា សម្រាប់ការប្រកួត World Cup នោះទេ”។
គ្រូបង្គោលក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate នឹងបង្ហាញបញ្ជីឈ្មោះកីឡាករដើម្បីចូលរួមការប្រកួត World Cup នាថ្ងៃទី១៣ ខែវិច្ឆិកា ពោលគឺមួយសប្ដាហ៍មុនពេលការប្រកួតមកដល់៕
ប្រភព៖ BBC