Skip to content
Moyes ថាកីឡាករអង់គ្លេសមួយរូប អាចបំបែកកំណត់ត្រាផ្ទេររបស់ Enzo Fernandez
    ទំព័រដើម  »  កីឡាជាតិ

Moyes ថាកីឡាករអង់គ្លេសមួយរូប អាចបំបែកកំណត់ត្រាផ្ទេររបស់ Enzo Fernandez

ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez បានសម្រេចការផ្ទេរទៅចូលរួមក្លិប Chelsea ក្នុងតម្លៃបំបែកកំណត់ត្រាថ្លៃបំផុតក្នុងប្រវត្តិសាស្ដ្រនៃការផ្ទេរនៅអង់គ្លេស នាថ្ងៃចុងក្រោយមុនបិទបញ្ចប់ទីផ្សារដោះដូរខែមករា កន្លងទៅ។

ក្លិបតោខៀវ Chelsea បានឈានដល់ការព្រមព្រៀងជាមួយ Benfica ក្នុងការចំណាយលើការផ្ទេរ រូបគេក្នុងតម្លៃ ១០៧លានផោន ប៉ុន្ដែអ្នកចាត់ការរបស់ West Ham លោក David Moyes បានលើកឡើងថា កូនក្រុមរបស់លោក ខ្សែបម្រើការពារ Declan Rice អាចនឹងបំបែកកំណត់ត្រានេះ។