Skip to content
Pep ថា Man City នឹងជួបក្រុម Arsenal ដ៏ល្អបំផុតតាំងពីលោកដឹកនាំនៅ Premier League
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Pep ថា Man City នឹងជួបក្រុម Arsenal ដ៏ល្អបំផុតតាំងពីលោកដឹកនាំនៅ Premier League

អ្នកចាត់ការ Pep Guardiola បាននិយាយថា Manchester City នឹងជួបប្រកួតតទល់ជាមួយក្រុម Arsenal ដ៏ល្អបំផុត ចាប់តាំងពីលោក ចូលរួមដឹកនាំការប្រកួតនៅ Premier League ហើយក្រុមទាំងពីរ នឹងជួបគ្នា នាថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកីឡដ្ឋាន Emirates។

ក្រុមទាំងពីរព្យយាមក្នុងការយកជ័យជម្នះឱ្យបាន ដោយក្រុមកាំភ្លើងធំដឹកនាំដោយលោក Mikel Arteta រំពឹងយកឱ្យបានបីពិន្ទុ សម្រាប់បង្កើនគម្លាតនៅកំពូលតារាង ដើម្បីមានសង្ឃឹមខ្ពស់ក្នុងការឈ្នះជើងឯកលីគកំពូលអង់គ្លេសជាលើកដំបូង តាំងពីឆ្នាំ២០០៤ មក។ ប៉ុន្ដែ Man City អាចនឹងរំកិលមកកាន់កំពូលតារាង ប្រសិនបើពួកគេអាចយកបាន៣ពិន្ទុពីការប្រកួតនេះ។