ម្ចាស់មេដាយមាសអត្តពលកម្មអូឡាំពិក២០១៦ម្នាក់មកចែកបទពិសោធដល់អត្តពលិកខ្មែរត្រៀមស៊ីហ្គេម

Sovann Tith
17 មើល
0 នាទីអាន
- Advertisement -

Jevaughn Minzie ម្ចាស់មេដាយមាសវិញ្ញាសារត់បណ្ដាក់៤០០ម៉ែត្រក្នុងព្រឹត្តិការណ៍អូឡាំពិក២០១៦ នៅប្រេស៊ីល បានមកធ្វើដំណើរកម្សាន្ដនៅកម្ពុជា និងឆ្លៀតចែករំលែកបទពិសោធកីឡាអត្តពលកម្មដល់កីឡាករ កីឡាការិនីកម្ពុជានាពេលថ្មីៗនេះដើម្បីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ក្នុងខែឧសភាខាងមុខ។

មិត្តរួមជាតិកំពូលអ្នករត់ប្រណាំង Usain Bolt រូបនេះបានចែករំលែកទាំងបទពិសោធរស់នៅប្រចាំថ្ងៃ និងបច្ចេកទេសមួយចំនួនផងដែរ។

កីឡាករជនជាតិចាម៉ៃកាខាងលើត្រូវបានណែនាំមកកម្ពុជាដោយកីឡាការិនីកូនខ្មែរជប៉ុន ចាន់ លីណា ក្រោយអ្នកទាំង២ជួបគ្នានៅតូក្យូអូឡាំពិកកាលឆ្នាំ២០២១ និងមានទំនាក់ទំនងជាមួយគ្នារហូតមក។

គួរដឹងដែរថា Jevaughn Minzie បានរួមចំណែកឈ្នះមេដាយមាសរត់បណ្ដាក់៤០០ម៉ែត្រអូឡាំពិក ២០១៦ នៅប្រេស៊ីល ដែលកាលណោះ Usain Bolt ក៏ស្ថិតក្នុងក្រុមរួមគ្នាដែរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕