អត្តពលិកធ្វើមិនបានល្អក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ប្រឈមបាត់ឱកាសទៅស៊ីហ្គេម

Sovann Tith
37 មើល
0 នាទីអាន

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធវ៉ូវីណាមកម្ពុជា បញ្ជាក់អត្តពលិកណាដែលធ្វើមិនបានល្អក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ប្រឈមនឹងការបាត់ឱកាសទៅស៊ីហ្គេម។

គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯក អាស៊ីអាគ្នេយ៍ លើកទី៦ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រកួតនេះ មានប្រតិភូ អត្តពលិកមកពីប្រទេសថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ វៀតណាម និងម្ចាស់ផ្ទះកម្ពុជាសរុបចំនួន ២០២នាក់ ក្នុងនោះកីឡាករ កីឡាការិនី១៣៧នាក់ ប្រតិភូដឹកនាំ ២៤នាក់ អាជ្ញាកណ្តាលចៅក្រម ១៧នាក់ និងគ្រូបង្វឹក ២៤នាក់។ ក្នុងនោះមានវិញ្ញាសាប្រយុទ្ធ ៨ប្រភេទទម្ងន់ និងសម្តែង២២វិញ្ញាសា៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕