កីឡា​ការិនី អ៊ុក ស្រីមុំ បើកឆាកឆ្នាំថ្មី ទទួលបានប្រាក់រង្វាន់ ២ម៉ឺនដុល្លារ

Sophana Pen
15 មើល
0 នាទីអាន
- Advertisement -


ម្ចាស់មេដាយមាស ព្រឹត្តិការណ៍កីឡាប៉េតង់ពិភពលោក អ៊ុក ស្រីម៉ុំ ទទួលបានប្រាក់រង្វាន់សរុប ២ម៉ឺនដុល្លារអាមេរិក សម្រាប់ជយលាភីមេដាយពិភពលោក ដែលអ្នកស្រីដណ្ដើមបាននៅ អេស្ប៉ាញ កាលខែវិច្ឆិកា។

ប្រាក់រង្វាន់នេះ ១ម៉ឺនដុល្លារ ជាប្រាក់រង្វាន់រាជដ្ឋាភិបាលតាមរយៈក្រសួងអប់រំ និង ១ម៉ឺនដុល្លារទៀត ជាថវិការផ្ទាល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះដែរ គ្រូបង្វឹកកីឡា ប៉េតង់ជម្រើសជាតិ លោក សុខ ម៉ុង ដែលបានដឹកនាំក្រុមអត្តពលិកប៉េតង់កម្ពុជា ឆ្ពោះទៅកាន់ការប្រកួតជើងឯកពិភពលោក កាលពីចុងឆ្នាំ២០២១ ជាមួយគ្នានោះ ក៏ទទួលបានផងដែរនូវ ប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ពីក្រសួងអប់រំ និង ប្រាក់ ៥ពាន់ដុល្លារបន្ថែមទៀត ពីសម្ដេចតេជោ។

ពិធីប្រគល់ប្រាក់រង្វាន់ បានធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ ក្រោមវត្តមានសម្ដេច តេជោ នាយករដ្ឋមន្ត្រី ដោយការការជួបជុំសំណេះសំណាល ជាមួយ គ្រូបង្វឹក កីឡាកីឡាការិនី មកពីសហព័ន្ធនានាផងដែរ។

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។