Man Utd សង្ឃឹមថា Alex Telles នឹងលេងទល់ West Brom បាន ក្រោយតេស្តកូវីដអវិជ្ជមាន

Monghak Yong
21 មើល
0 នាទីអាន
- Advertisement -

Manchester United នៅតែមានសង្ឃឹមថាខ្សែការពារស្លាបឆ្វេងជម្រើសជាតិប្រេស៊ីល Alex Telles នឹងអាចលេងបាននៅថ្ងៃសៅរ៍ទល់ West Brom ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីកីឡាករវ័យ២៧ឆ្នាំរូបនេះតេស្តកូវីដ១៩អវិជ្ជមាន។

មានសេចក្ដីរាយការណ៍ថាអតីតកីឡាករ FC Porto រូបនេះបានតេស្តវិជ្ជមានកូវីដ១៩កាលពីចុងសប្ដាហ៍មុនខណៈកំពុងបំពេញភារកិច្ចសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល។

ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបាននិយាយថា Telles នឹងធ្វើដំណើរជាមួយក្រុមទាំងមូលនៅថ្ងៃអង្គារ បន្ទាប់ពីតេស្តលើកទី២អវិជ្ជមាន។

Man Utd បាននិយាយថាពួកគេនឹងវាយតម្លៃលើស្ថានភាពរបស់ Telles ពេលខ្សែការពាររូបនេះត្រលប់មកដល់ក្លិបវិញ។

Telles ជាអតីតសមាជិក Juventude, Gremio, Galatasaray និង Inter Milan បានផ្លាស់ពី Porto មកចូលរួម Man Utd ក្នុងខែតុលាកន្លងទៅលើកិច្ចសន្យា៤ឆ្នាំ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕