អតីតខ្សែបម្រើ និងគ្រូបង្វឹករបស់ Juventus លោក Andrea Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ក្លិប Sampdoria ជាមួយនឹងកិច្ចសន្យារយៈពេល២ឆ្នាំ។
គ្រូបង្វឹកវ័យ៤៤ឆ្នាំ ធ្លាប់ដឹកនាំក្រុម Juventus នារដូវកាល ២០២០-២១ ដោយបានជួយពួកគេឈ្នះជើងឯក Coppa Italia និង Italian Super Cup មុនពេលត្រូវបានបណ្ដេញពីតំណែង ដោយសារបញ្ចប់លទ្ធផលក្នុងលីគនៅចំណាត់ថ្នាក់លេខ៤។
មុនពេលមកដឹកនាំ Sampdoria, លោក Pirlo ធ្លាប់បានដឹកនាំក្រុម Fatih Karagumruk ហើយលោកបានចែកផ្លូវគ្នា នៅក្នុងខែឧសភា បន្ទាប់ពីក្រុមនេះ បញ្ចប់រដូវកាលក្នុងលេខរៀងទី៧នៅ លីគកំពូលតួកគី។
ពេលនេះ លោក Pirlo បានត្រលប់មកកាន់ការងារជាគ្រូបង្វឹកនៅអ៊ីតាលីវិញ ដោយដឹកនាំ ក្រុមក្នុងលីគទី២ Sampdoria បន្ទាប់ពីពួកគេត្រូវបានកាត់ចេញពី Serie A នាដំណាច់រដូវកាលកន្លងទៅនេះ៕