មេដាយ៣គ្រឿងសម្រាប់ចំបាប់កម្ពុជាថ្ងៃបើកឆាកជើងឯកអាស៊ីអាគ្នេយ៍២០២៣

Sovann Tith
35 មើល
0 នាទីអាន

ក្រុមកីឡាចំបាប់ U17 កម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿងក្នុងថ្ងៃបើកឆាកការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ នៅថ្ងៃពុធ ទី២៨ ខែមិថុនា។

ក្នុងនោះ មានមេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ ស៊ីម ប្រសើរ ទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ ទម្ងន់ ៥៣គីឡូក្រាម។ ចំណែកមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន ទម្ងន់ ៥៣គីឡូក្រាម។

ក្រុមកីឡាចំបាប់កម្ពុជា នៅសល់ការប្រកួតអាយុក្រោម ២០ឆ្នាំទៀត ដែលចាប់ផ្ដើមថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា នេះ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕