រំឭកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប៉ះម៉ាកាវ៨ឆ្នាំមុន

Sovann Tith
12 មើល
0 នាទីអាន
- Advertisement -

នេះជាជម្រើស១១នាក់ដំបូងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ពេលប៉ះម៉ាកាវ ចុងក្រោយបង្អស់នៅរាជធានីភ្នំពេញ។

ពេលនោះ គឺនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដែលជាការប្រកួតជើងទី១ វគ្គជម្រុះជុំទី១សម្រាប់ FIFA World Cup 2018។

ជាលទ្ធផលកម្ពុជាឈ្នះម៉ាកាវ ៣ទល់នឹង០ ពីមុខអ្នកទស្សនាខ្ទង់៨០០០នាក់ រកគ្រាប់បាល់បានដោយចាន់ វឌ្ឍនាកា ២គ្រាប់ និងឃួន ឡាបូរ៉ាវី១។

ឈានដល់ការប្រកួតជើងទី១ នៅទឹកដីម៉ាកាវវិញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ ក្រុមទាំង២ស្មើគ្នា១ទល់នឹង១។ មួយគ្រាប់របស់កម្ពុជារកបានដោយប៊ិន ចន្ថាធារី។ សរុបទាំង២ជើង កម្ពុជាឈ្នះម៉ាកាវ ៤ទល់នឹង១ ឡើងទៅវគ្គជម្រុះដំណាក់កាលទី២។

កម្ពុជានឹងប្រកួតតទល់ម៉ាកាវសាជាថ្មីសម្រាប់ជំនួបមិត្តភាពនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ពោល៤ថ្ងៃក្រោយមិត្តភាពតទល់ហុងកុងនៅទីតាំងដូចគ្នា៕

ប្រភពរូប ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា, Masayori Ishikawa

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕