យុវតី ប៉ោ បុញ្ញវតី មានវ័យ១២ឆ្នាំមកពីខេត្តសៀមរាប បានចូលរួមការប្រកួតលើប្រភេទកីឡាតេក្វាន់ដូWT ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ លើវិញ្ញាសាសម្ដែងមេគុនគូនារី ជាលទ្ធផលរូបគេទទួលបានមេដាយមាសមួយគ្រឿងផងដែរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS Sports យុវតីមានប្រភពពីខេត្តសៀមរាបនេះ បានឱ្យដឹងថានាថ្ងៃអនាគតរូបគេចង់ក្លាយជាកីឡាការិនីតំណាងជាតិដូចវីរកីឡាការិនី ស៊ន សៀវម៉ី៕