អត្តពលិកបាញ់កំាភ្លើងកម្ពុជាចំនួន១២នាក់បានចូលរួមការប្រកួតព្រឹត្តិការណ៍ Bali IPSC OPEN 2023 level3 កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា នៅប្រទេសឥណ្ឌូនេស៊ី។ នេះជាយុទ្ធនាការអន្តរជាតិទី១ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិអាណត្តិថ្មី ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦កាលពីថ្មីៗកន្លងទៅ។
ឯកឧត្តមប្រធាន បានដាក់គោលដៅចម្បង ក្រោមការដឹកនាំរបស់ឯកឧត្តម គឺបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និងផលិតធនធានកីឡាករគ្របវ័យប្រកបដោយសក្ដានុពល ធានាបាននូវការអភិវឌ្ឍលឿន និងរីកចម្រើនដោយជំនាញ
ដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 កម្ពុជាបញ្ជូនកីឡាករ ១២នាក់ មាន កីឡាករ
1 យោង យួត – Open
2 កូវ ស្រ៊ុនឆាយ- Open
3 លឹម ហ៊ួរនីតា – open
4 ពៅ តិចឡេង – production
5 ឈុន ដានិត – production
6 គឹង វណ្ណម៉ា – Production Optics
7 អាន កក្កដា – production optic
8 ស៊ិន សូផានណាក់ – standard
9 ធ្ធាំ បញ្ញារិទ្ធិ – Standard
10 វង្ស ពង្សសក្ក័ – Standard
11 កង ភីរក្សរិទ្ធិពល – standard
12 ហូ សេងសិទ្ធីស័ក – standard Junior
ក្នុងចំណោមកីឡាករ កីឡាការិនី ៣៩០នាក់ មកពី១២ប្រទេសចូលរួម មានប្រទេសអូស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក និងកម្ពុជា ប្រកួតលើ១៨វិញ្ញាសា៕