គ្រូវិ.ឥន្ទ្រទេវីត្រៀមយុទ្ធសា្រស្តទប់ទល់ចំណុចខ្លាំងវិ.ប្ញស្សីកែវក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤
លោក ទៀង ទីនី គ្រូបង្វឹកក្រុមវិទ្យាល័យឥន្ទ្រទេវីក្រោយចូលដឹកនាំ និងជួយកូនក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៤ ដែលត្រូវជួបតទល់នឹងក្រុមវិទ្យាល័យប្ញស្សីកែវបានលើកឡើងថាក្រុមប្ញស្សីកែវពិតជាក្រុមមួយដែលល្អដូចការគិតរបស់លោកតាំងពីដើមមកមែន។ លើសពីនេះបុរសមានប្រភពពីខេត្តសៀមរាបក៏បានកត់សម្គាល់អំពីចំណុចខ្លាំងៗមួយចំនួនរបស់ក្រុមប្ញស្សីកែវខ្លះៗសម្រាប់ការប្រកួតដណ្តើមពាននេះផងដែរ។ អតីតខ្សែការពារចំណានក្រុមជម្រើសជាតិកម្ពុជាដដែលបន្តថាទោះជាយ៉ាងណាលោកនៅតែមានជំនឿចិត្តលើកូនក្រុមរបស់លោក បូករួមនឹងការរៀបក្បួនរួចជាស្រេចសម្រាប់រក្សាតំណែងជាម្ចាស់ជើកឯកសម្រាប់ពានរង្វាន់ AIA…
គ្រូវិ.ជាស៊ីមសាមគ្គីនៅតែជឿជាក់កូនក្រុមនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ថ្វីបើរងបរាជ័យក្នុងជើងទី១វគ្គ៤ក្រុមពានរង្វាន់ AIA ជើងឯកវិទ្យាល័យ
ក្រោយរងបរាជ័យក្រោមថ្វីជើងក្រុមវិទ្យាល័យ ប្ញស្សីកែវ ក្នុងលទ្ធផល ២ទល់នឹង០ សម្រាប់ វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រជើងទី១ក៏ពិតមែន លោក ផល សុវណ្ណៈ គ្រូបង្គោលក្រុមបាល់ទាត់វិទ្យាល័យ ជាស៊ីម សាមគ្គី…
សមាជិកក្រុម U16 ISI ម្នាក់ជឿជាក់លើវិ. ជាស៊ីមសាមគ្គីនឹងក្រសោបពាន AIA ជើងឯកវិទ្យាល័យរដូវកាលនេះ
អតីតកីឡាករក្រុមវិទ្យាល័យជាស៊ីមសាមគ្គី យុវជន ហាក់ សេងហួត ក្នុងពេលមកមើលនិងជួយការងារក្រុមវិទ្យាល័យខ្លួនខ្លះៗសម្រាប់ពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ រូបគេបានបង្ហាញអារម្មណ៍រីករាយដែលឃើញក្រុមវិទ្យាល័យខ្លួនធ្វើបានចំណាត់ថ្នាក់មួយល្អសម្រាប់រដូវកាលនេះ។ ទោះបីជាយ៉ាងណា យុវជនវ័យ១៦ឆ្នាំដដែលក៏បានមើលឃើញពីចំណុចឆកល្វែងមួយចំនួនរបស់ក្រុមពាក់ព័ន្ធទៅការខ្វះទំនុកក្នុងការលេង ពិសេសបំផុតនោះគឺបញ្ហាតំបន់ប្រយុទ្ធនៅមិនទាន់មានភាពស្រួចស្រាល់នៅឡើយ។ សមាជិក…
អ្នកចាំទីវិ. ជ័យវរ្ម័នទី៧ យុវជន ហៃ រតនសម្បត្តិ បង្ហើបគន្លឹះផ្ទាល់ខ្លួនមួយសម្រាប់អ្នកចាំទីមិនអំណោយផលកាយសម្បទា
យុវជន ហៃ រតនសម្បត្តិ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យជ័យវរ្ម័នទី៧បានចែករំលែកនៅបទពិសោធផ្ទាល់ខ្លួនសម្រាប់បងប្អូនដែលលេងតំណែងមួយនេះតែមានកម្ពស់មិនសូវខ្ពស់ដោយថា គួរពង្រឹងលើការហ្វឹកហាត់ហក់ឱ្យបានច្រើន។ លើសពីនេះយុវជនមានប្រភពពីស្រុកកៀនស្វាយបន្តថាក្នុងនាមជាអ្នកចាំទីកង្វះខាតផ្នែកកម្ពស់បែបនេះត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងមានការចេញចូលបានរហ័ស និងមានភាពច្បាស់លាស់ជាមួយបាល់នីមួយៗ។ សិស្សថ្នាក់ទី១២ខាងលើក៏បន្ថែមទៀតថាអ្នកចាំទីមួយដែលល្អទាមទារឱ្យមានធាតុផ្សំចូលរួមបន្ថែមទៀតដូចជាការហ្វឹកហាត់ដិតដល់ ពិសេសបូកបញ្ចូលទាំងការសម្រាកហូបចុកបានល្អគ្រាប់គ្រាន់ផងដែរ។ ទន្ទឹមគ្នាដែរ ហៃ រតនសម្បត្តិ…
ខ្សែបម្រើក្រុមវិ.ជ័យវរ្ម័នទី៧មួយរូបទម្លាយហេតុផលពីក្រោយការអវត្តមានក្នុងពាន AIA ជើងឯកវិទ្យាល័យកាលឆ្នាំចាស់
យុវជន ធី វុដ្ថារ័ត្ន ខ្សែបម្រើក្រុមវិទ្យាល័យ ជ័យវរ្ម័នទី៧ បានលើកឡើងជុំវិញហេតុផលដែលខ្លួនទើបមានវត្តមានក្នុងពាន AIA ជើងឯកវិទ្យាល័យកាលនៅរដូវកាលនេះ ក៏ព្រោះតែឆ្នាំទៅរូបគេត្រូវបានកាត់ឈ្មោះចេញពីបញ្ជីរបស់ក្រុម ទាក់ទងនិងបញ្ហាមិនគោរពវិន័យ ការមិនមកហ្វឹកហាត់ទៀងទាត់ជាមួយក្រុមបានជាប់លាប់នោះ។ ម្ចាស់អាវលេខ…
អំណោយផលកាយសម្បទាល្អ យុវជន ឯម សុភារ៉ា ប្រៀបបានជាចំណុចស្នូលសម្រាប់តួនាទីជាអ្នកចាំទី
យុវជន ឯម សុភារ៉ា អ្នកចាំទីក្រុមវិទ្យាល័យ ហ៊ុនសែន សេរីភាព បានរៀបរាប់ផលវិជ្ជមានខ្លះៗជុំវិញតំណែងដែលខ្លួនកំពុងលេងថា ពេលអ្នកចាំទីមានកាយសម្បទាអំណោយផលបែបនេះពិតជាផ្នែកមួយចាំបាច់ខ្លាំងសម្រាប់ការលេងក្នុងតួនាទីមួយនេះ។ យុវជនវ័យ១៨ឆ្នាំបន្ថែមទៀតថាអ្នកចាំទីមានកម្ពស់ខ្ពស់អាចសង្គ្រោះបាល់គ្រោះថ្នាក់ៗបានងាយស្រួល ពិសេសឱកាសបាល់ទាត់ទីរបស់គូប្រជែងដល់ជ្រុងពិបាកៗសង្រ្គោះ។ កូនអ្នកក្រុងតាខ្មៅខាងលើក៏បន្តថាបាល់ទាត់ជាកីឡាលេងជាក្រុម ដូច្នេះសម្រាប់សមាជិកក្រុមទាំងមូលពិតជាមានទំនុកចិត្តខ្ពស់ពេលអ្នកចាំទីមានកម្ពស់ខ្ពស់ល្អបែបនេះ។…
យុវជន រីម ម៉ុនហាក់ អង្គុយបម្រុង២រដូវកាលទម្រាំបានឱកាសបង្ហាញខ្លួនជាអ្នកចាំទីដៃទី១ប្រចាំវិ.ពងទឹក
យុវជន រីម ម៉ុនហាក់ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីដើមចមទម្រាំបានឱកាសក្លាយជាអ្នកចាំទីជម្រើសទី១ប្រចាំវិទ្យាល័យខ្លួន ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យនេះ រូបគេថាត្រូវអង្គុយកៅអីបម្រុង ២រដូវកាលមកហើយ។ អ្នកចាំទីវ័យ ១៧ឆ្នាំដដែលបន្តថាមូលហេតុច្បងដែលធ្វើឱ្យគេមិនមានឱកាសចាំនោះ ក៏ព្រោះតែខ្លួនគេនៅក្មេងហើយសមត្ថភាពនៅមានកម្រិតពិបាកប្រជែងជាជម្រើស១១នាក់ដំបូងជាមួយអ្នកចាំទីរៀមច្បងរបស់គេ។…
ទៀង ទីនី មានជំនឿចិត្តខ្ពស់ការពារតំណែងជើងឯកពាន AIA ជើងឯកវិទ្យាល័យ ថ្វីបើជាលើកទី១មកកាន់ក្រុមវិ.ឥន្ទ្រទេវី
អតីតខ្សែការពារចំណានក្រុមជម្រើសជាតិកម្ពុជាលោក ទៀង ទីនី ក្រោយដឹកនាំក្រុមវិទ្យាល័យឥន្ទ្រទេវីបានមួយរយៈលោកបានសារភាពថាការមកដឹកនាំក្រុមកម្រិតវិទ្យាល័យនេះមិនមែនជារឿងមួយដែលងាយស្រួលពេកនោះទេ។ យ៉ាងណាក្តីអតីតកីឡាករមានប្រភពពីខេត្តសៀមរាបបានថាលោកមានសុទិដ្ឋិនិយមខ្ពស់ក្នុងការនាំកូនក្រុមវិទ្យាល័យលោកធានាបានកៅអីបួនក្រុមចុងក្រោយ និងអាចឈានទៅការពារតំណែងម្ចាស់ជើងឯករបស់ខ្លួនបានក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ។ តាមរយៈការតាមដានពីរដូវកាលកន្លងៗមក និងការសង្កេតផ្ទាល់ពេលចូលមកបង្វឹកក្រុមកម្រិតវិទ្យាល័យនេះដោយផ្ទាល់នោះ គ្រូបង្វឹកវ័យ៣៨ឆ្នាំថាលោកបានដឹងនិងយល់ច្បាស់អំពីរបៀបលេង និងតាក់តិចរបស់ក្រុមវិទ្យាល័យផ្សេងៗទាំងអស់ហើយ។…
ចង់ប្រកួត AIA ជើងឯកវិទ្យាល័យខ្លាំង យុវជន ហុង ចន្ថា ដាច់ចិត្តធ្វើរឿងមួយនេះ
យុវជន ហុង ចន្ថា សមាជិកក្នុងក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិបានលាតត្រដាងរឿងរ៉ាវមួយមុនពេលខ្លួនមានវត្តមានក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤នេះ ក៏ព្រោះតែគេបានធ្វើការផ្លាស់ប្តូរសាលារៀនពីក្នុងខេត្តកណ្តាលមកសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិវិញ។ យុវជនវ័យ ១៨ឆ្នាំដដែលបន្តថាគេមានបំណងចង់លេងក្នុងលីគកម្រិតយុវជននេះយូរមកហើយ តែដោយហេតុសាលាចាស់របស់គេ វិទ្យាល័យហ៊ុនសែន តាខ្មៅមិនបានចូលរួមក្នុងការប្រកួតលីគវិទ្យាល័យនេះ…
អ្នកចាំទីវិ.ជាស៊ីមសាមគ្គីរដូវកាលចាស់ សាយ ចាន់តុលា មើលឃើញកង្វះខាតសិស្សប្អូនរដូវកាលថ្មីក្នុងនាមជាអ្នកចាំទី
អតីតអ្នកចាំទីដៃទីមួយរបស់ក្រុមវិទ្យាល័យជាស៊ីមសាមគ្គីក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ យុវជន សាយ ចាន់តុលា ក្នុងនាមជាគ្រូអ្នកចាំទីសម្រាប់រដូវកាលថ្មីបានលើកឡើងពីចំណុចខ្វះខាតមួយចំនួនរបស់សិស្សប្អូនដែលលេងតំណែងជាអ្នកចាំទីមិនទាន់មានគ្រប់នោះគឺការបញ្ជាការប្រកួត ការចេញចូលទៅយកបាល់ និងមិនមានការជជែកគ្នាជាមួយតំបន់ការពារបានច្បាស់លាស់។ យុវជនមានវ័យ២០ឆ្នាំដដែលបានបន្ថែមទៀតថាកត្តាអ្នកចាំទីចេះលេងជើងបានប៉ិនប្រសប់ក៏បូកបញ្ជូលក្នុងចំណុចខ្វះខាតផងដែរក្នុងនាមជាអ្នកចាំទីក្នុងសម័យបាល់ទាត់ទំនើបនេះ។ លើសពីនេះអ្នកចាំទីក្លឹបបាល់ទាត់ អាយ…
ខ្សែការពារវិ.ជ័យវរ្ម័នទី៧បង្ហើបពីស្តាយល៍លេងមួយក្បាច់ដែលយកលំនាំតាម តាំង ប៊ុនឆៃ
ក្រោយការពារក្រុមវិទ្យាល័យខ្លួនបាន២ប្រកួតដោយមិនទាន់របូតគ្រាប់បាល់ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ ឆ្នាំ២០២៤ កីឡាករ ជី សម្ភ័ស ខ្សែការពារវិទ្យាល័យជ័យវរ្ម័នទី៧ បានបង្ហាញភាពរីករាយដែលបានជួយក្រុមបានលទ្ធផលគាប់ប្រសើរក្នុងរយៈពេលពីរប្រកួតនេះ។ លើសពីនេះ យុវជនអាយុ១៩ឆ្នាំដដែលក៏បានរំលេចអំពីរបៀបលេងក្នុងការរារាំងខ្សែប្រយុទ្ធមិនឱ្យរកគ្រាប់បាល់ គឺជាការយកអស់ៗ…