Skip to content
អគ្គលេខាធិការ FFC បញ្ជាក់រឿងក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាដកខ្លួនពី Asian Games
    ទំព័រដើម  »  កីឡាជាតិ

អគ្គលេខាធិការ FFC បញ្ជាក់រឿងក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាដកខ្លួនពី Asian Games

កង្វះកីឡាការិនីដោយសារកត្តាផ្សេងៗ គឺជាហេតុផលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រេចចិត្តមិនបញ្ជូនក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី ឬ Asian Games 2022 ដែលគ្រោងចាប់ផ្ដើមពីថ្ងៃទី១៩ ខែកញ្ញា​ ឆ្នាំ២០២៣ នេះនៅក្រុងហាងចូវ ប្រទេសចិន។ នេះបើតាមការបញ្ជាក់ពីលោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ថ្នាក់ដឹកនាំដដែលបន្តថា ដំបូងឡើយ ការសម្រេចដាក់ឈ្មោះចូលរួម និងរហូតដល់មានការចាប់ពូលរួចរាល់ដែរនេះ គឺធ្វើឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងស៊ីហ្គេម និងកីឡាអាស៊ី។

គួរដឹងដែរថា វិញ្ញាសាបាល់ទាត់នារីកីឡាអាស៊ី បានចាប់ពូលរួចរាល់ហើយដែលក្រុមនារីកម្ពុជាស្ថិតក្នុងពូល C ដែលមានកូរ៉េខាងជើង និងសិង្ហបុរី។ ដូច្នេះក្រោយការដកខ្លួនពីកម្ពុជា នោះពូល C នៅសល់តែ២ក្រុមប៉ុណ្ណោះ៕