Skip to content
គ្រូបឹងកេតមិនទាន់ពេញចិត្តការលេងរបស់ក្រុមខណៈគ្រូគិរីវង់មានបញ្ហាមួយដែលត្រូវដោះស្រាយ
    ទំព័រដើម  »  កីឡាជាតិ

គ្រូបឹងកេតមិនទាន់ពេញចិត្តការលេងរបស់ក្រុមខណៈគ្រូគិរីវង់មានបញ្ហាមួយដែលត្រូវដោះស្រាយ

លោក Teo Clement គ្រូបង្គោលក្រុមបាល់ទាត់បឹងកេត ការប្រកួតថ្ងៃនេះ ទោះឈ្នះការប្រកួតពិតមែនតែលោកមិនទាន់ពេញចិត្តនូវគុណផលលេងរបស់កូនក្រុមនៅឡើយទេ តែមានរឿងមួយដែលលោកសប្បាយចិត្តគឺ ការរក្សាគ្រាប់បាល់បញ្ចូលទី ។ លោកថ្លែងបែបនេះក្នុងសន្និសីទសារព័ត៍មានក្រោយចប់ការប្រកួតជាមួយក្រុមគិរីវង់សុខសែនជ័យ ដែលបញ្ចប់ ទៅបឹងកេតបានយកឈ្នះក្នុងលទ្ធផល ២ ទល់នឹង០ កាលពីថ្ងៃអាទិត្យទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

ចំណែក លោក សាប៊ូន វិនតា គ្រូបង្គោលគិរីវង់សុខសែនជ័យ ក្រោយឆ្លងកាត់ការប្រកួត៥សប្ដាហ៍កន្លះទៅមិនទាន់រកជ័យជំនះបាននៅឡើយថ្លែងថា បញ្ហាចិត្តសាស្រ្តរបស់ក្រុមជាបញ្ហាដែលត្រូវដោះស្រាយ។

គួរឱ្យដឹងផងដែរថា ក្រុមបាល់ទាត់បឹងកេតបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ឆ្លងកាត់ការប្រកួត៥លើក ឈ្នះ៣ ស្មើ១ និង ចាញ់១ មាន១០ពិន្ទុ ចំណែកក្រុមគិរីវង់សុខសែនជ័យ ឈរនៅលេខរៀងទី១០ ចាញ់៤ស្មើ១ មាន១ពិន្ទុ។ ខណៈក្រុមកំពូលតារាងក្នុងក្របខណ្ឌ Cambodian Premier League គឺក្រុមព្រះខ័នរាជស្វាយរៀងឈរកំពូលតារាង ដោយ៥ប្រកួតឈ្នះទាំង៥ប្រកួតមាន ១៥ពិន្ទុពេញ តាមពីក្រោយដោយភ្នំពេញក្រោនមាន១២ ពិន្ទុ ឈ្នះ៤ប្រកួត និងចាញ់១ ៕