ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ពីការដកខ្លួនរបស់ ខាន់ ចេសា ពី Asian Games 2023

narongrewooded
28 មើល
0 នាទីអាន

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឱ្យ ដឹងថានៅស្នាក់ការ NOCC រសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នេះថា ម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ២០១៨ ខាន់ ចេសា បានសម្រេចចិត្ត មិនចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ ឆ្នាំ ២០២២ នៅហាងចូវ ប្រទេសចិន ដោយសារហេតុ ផល ផ្ទាល់ខ្លួន។ ម្យ៉ាងទៀត ម្ចាស់មេដាយមាសជឺជីតស៊ូស៊ីហ្គេម ២០២៣ដដែលត្រូវ ប្រកួត ONE Championship នៅប្រទេសសិង្ហបុរី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា យ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគោរពតាមការសម្រេចចិត្តរបស់ចេសា។

គួររំឭកថា ខាន់ ចេសា ដណ្ដើមមេដាយមាសជឺជីតកីឡាអាស៊ីឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី ប្រភេទទម្ងន់ដក៤៩គីឡូក្រាម ក្រោយឈ្នះកីឡាការិនីអារ៉ាប់រួមអ៊ីមីរ៉េត ម៉ារ៉ាអាល់ ហ៊ីនណៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ដោយឡែក ប្រភេទកីឡាជឺជីតស៊ូកីឡាអាស៊ីឆ្នាំ២០២៣នេះ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែតុលា តទៅ៕