ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នាលើភាពជាដៃគូឧបត្ថម្ភ រវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង ធនាគារ អេស៊ីលីដា ភីអិលស៊ី រយៈពេលមួយឆ្នាំនៅថ្ងៃអង្គារ ទី១៩ ខែកញ្ញឆ្នាំ២០២៣ បានមានប្រសាសន៍ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានគោលការណ៍គន្លឹះនៅក្នុងការអភិវឌ្ឍន៍បាល់ទាត់ កម្ពុជា ចំនួន០៤៖
១.រដ្ឋបាលគ្រប់គ្រង
២. បច្ចេកទេស និងអភិវឌ្ឍន៍
៣. ការប្រកួត
៤. ការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការលេង និងគាំទ្រពីទស្សនិកជន។ ដើម្បីអនុវត្តន៍ គោលការណ៍ខាងលើសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកំណត់ដាក់ចេញ នូវយុទ្ធសាស្ត្រ ជា គោលដៅ និងកម្មវិធីសកម្មភាពជាក់ស្ដែងចំនួន១២ចំណុច រួមមាន៖
១) ការអភិវឌ្ឍផ្នែករដ្ឋបាល និងការគ្រប់គ្រង ២)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
៣) ការអភិវឌ្ឍការរៀបចំការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ
៤) ការអភិវឌ្ឍសមាគមទាំង ២៥រាជធានី/ខេត្ត ៥) ការអភិវឌ្ឍក្លិប
៦) ការអភិវឌ្ឍក្រុមជម្រើសជាតិ (បុរស និងនារី)
៧) ការអភិវឌ្ឍបាល់ទាត់ថ្នាល យុវជន
៨) ការអភិវឌ្ឍការបណ្តុះបណ្តាលគ្រូបង្វឹក (បុរស និងនារី)
៩) ការអភិវឌ្ឍអាជ្ញាកណ្តាល (បុរស និងនារី) ១០) ការអភិវឌ្ឍបាល់ទាត់ក្នុងសាល និងឆ្នេរខ្សាច់
១១) ការអភិវឌ្ឍន៍វេជ្ជសាស្ត្រកីឡា
១២) ទំនាក់ទំនងពាណិជ្ជកម្ម និងអ្នកគាំទ្រ។
ឯកឧត្តម ប្រមុខសហព័ន្ធ បន្តថាតាមរយៈការខិតខំប្រឹងប្រែងផ្ទាល់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការចូលចូលរួមឧបត្ថម្ភ គាំទ្រផ្នែកហិរញ្ញវត្ថុ ការចូលរួមលេង និងទស្សនាពីអ្នកនិយមវិស័យកីឡាបាល់ទាត់ ពិសេស ដោយបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដៃគូសហការឧបត្ថម្ភ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ទីស្តីការគណៈ រដ្ឋមន្ត្រី ក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងការគាំទ្រលើក ទឹកចិត្តពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) សហព័ន្ធបាល់ទាត់អាស៊ាន (AFF) និងសហព័ន្ធ/សមាគមបាល់ទាត់ នៃបណ្តាប្រទេសជាមិត្ត។ សកម្មភាពបាល់ទាត់នៅក្នុងប្រទេសកម្ពុជា មានប្រជាប្រិយភាព និងកំពុងទទួលការនិយម ចូលចិត្តលេង និងគាំទ្រពីសាធារណៈជនគ្រប់មជ្ឈដ្ឋាន គ្រប់វ័យ ទាំងពីរភេទ តាមរយៈ សកម្មភាព កីឡាបាល់ទាត់បានរួមចំណែកទៅដល់វិស័យអប់រំសុខភាពសាធារណៈ បង្ករ បរិយាកាសកំសាន្តសប្បាយរីករាយ កាត់បន្ថយបាតុភាពអសកម្មនៅក្នុងសង្គម ដូចជាការ បោះបង់ចោលការសិក្សារបស់សិស្សានុសិស្ស ការរំលោភបំពានច្បាប់របស់រដ្ឋ ការកាត់បន្ថយបទល្មើស ជាពិសេសគ្រឿងញៀន ។ល។ តាមរយៈលទ្ធផលនៃការប្រកួតលក្ខណៈអន្តរជាតិ ទាំងការប្រកួតមិត្តភាព និងការប្រកួតផ្លូវការ កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា ត្រូវបាន លើកស្ទួយ បាននាំកេរ្តិ៍ឈ្មោះព្រះរាជាណាចក្រកម្ពុជា ផ្សព្វផ្សាយទៅកាន់ពិភពលោក ទាក់ ទាញបាននូវចំណាប់អារម្មណ៍ពីអ្នកវិនិយោគបរទេស ភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្តនៅ ព្រះរាជាណាចក្រកម្ពុជា ថែមទាំងបានរួមចំណែកបង្កើនការងារ បង្កើនប្រាក់ចំណូល កាត់ បន្ថយភាពក្រីក្រពីប្រជាជន ដែលជាគោលដៅអទិភាពចំបងនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ដូច្នេះការចូលរួមឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពីធនាគារអេស៊ីលីដា គឺជាការចូលរួមគាំទ្រកម្មវិធីនយោ បាយរបស់រាជរដ្ឋាភិបាល និងគាំទ្រសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងការអនុវត្តន៍ច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជាជាប្រទេសនីតិរដ្ឋ។