អតីតខ្សែការពារជម្រើសជាតិ ទៀង ទីនី ៖ គន្ធបុប្ផាធ្លាប់ជួយកូនខ្ញុំ ដូច្នេះខ្ញុំត្រូវធ្វើអ្វីម្យ៉ាងជួយគន្ធបុប្ផាវិញ

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក ទៀង ទីនី ប្រាប់ថា ការចូលរួមក្រុម 7NG ប្រកួតក្នុងពានរង្វាន់សប្បុរសធម៌ជួយគន្ធបុប្ផា ដោយសារតែលោកមើលឃើញពីសារៈសំខាន់របស់​មន្ទីរពេទ្យមួយនេះចំពោះកុមារកម្ពុជា។ ជាក់ស្ដែង កូនស្រីរបស់លោកក៏ធ្លាប់ចូលសម្រាកព្យាបាលក្នុងមន្ទីរគន្ធបុប្ផាដែរ។

គួរដឹងដែរថា ក្រុមបាល់ទាត់ 7NG ដែលមានសមាជិកភាគច្រើនជាអតីតកីឡាករជម្រើសជាតិកម្ពុជានោះ បានកៀកដៃក្រុមមិនមែនអាជីពចំនួន៩ទៀតរៀបចំការប្រកួតមិត្តភាពសប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា និងជាឆ្នាំទី២ផងដែរ។

លោក ស៊ុន សមប្រាថ្នា ជាគ្រូបង្វឹកក្រុម 7NG ជាអតីតខ្សែការពារជម្រើសជាតិកម្ពុជាដែរនោះ ថ្លែងថា សមាជិកក្រុមទាំងអស់ពិតជាសប្បាយចិត្តដែលបានរួមចំណែកផ្នែកសប្បុរសធម៌បែបនេះ។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់សប្បុរសធម៌ជួយគន្ធបុប្ផា ដំណើរការពីដើមខែកញ្ញា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៣៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕