ពន្លកកីឡា ៖ ចក្ខុវិស័យពិសេសៗរបស់ក្លិបបាល់ទាត់មីស្ទ័រលេងដែលមានមូលដ្ឋាននៅស្រុកលើកដែក ខេត្តកណ្ដាល
មីស្ទ័រលេងអេហ្វស៊ី គឺជាក្លិបបាល់ទាត់មួយមានមូលដ្ឋាននៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។ ក្លិបនេះត្រូវបានបង្កើតឡើងដោយលោក គ្រី ប៉េងលេង ដែលជាអ្នកជំនួញមួយរូបក្នុងតំបន់ ដើម្បីផ្ដល់ឱកាសដល់យុវជនលេងកីឡា។ ថ្មីៗនេះ ក្លិបខាងលើបានធ្វើតេស្ដជ្រើសរើសយុវជនដើម្បីបណ្ដុះធនធានផ្ទាល់ខ្លួនភ្ជាប់គោលដៅប្រកួតប្រជែងក្នុងលីគផ្លូវការដែលរៀបចំដោយក្រុមហ៊ុន…
ព្រះចៅអធិការវត្តវ៉ារិន្ទព្រែកលៀបបង្កើតក្រុមបាល់ទាត់ផ្ដល់ឱកាសយុវជនលេងកីឡាចៀសឆ្ងាយទង្វើមិនល្អក្នុងសង្គម
ពន្លកកីឡា៖ ព្រះចៅអធិការវត្តវ៉ារិន្ទព្រែកលៀបបង្កើតក្រុមបាល់ទាត់ផ្ដល់ឱកាសយុវជនលេងកីឡាចៀសឆ្ងាយទង្វើមិនល្អក្នុងសង្គម។
មកស្គាល់ រស់ សុមនា ម្ចាស់មេដាយមាសវាយសីស៊ីហ្គេម២០២៣ និងជា Freshie Girl លេខ៦ឆ្នាំ២០២២
ពន្លកកីឡា៖ មកស្គាល់ រស់ សុមនា ម្ចាស់មេដាយមាសវាយសីស៊ីហ្គេម២០២៣ និងជា Freshie Girl លេខ៦ឆ្នាំ២០២២
មិនសូវមានដុងខាងបាល់ទាត់ ទេព ឆរ៉ាត់ ប្ដូរទៅលេងបាល់បោះ រហូតមានឱកាសជាប់ជម្រើសជាតិ
ដោយគិតថា មិនសូវមានទេពកោសល្យក្នុងបាល់ទាត់ ទេព ឆរ៉ាត់ បានប្ដូរទៅលេងកីឡាបាល់បោះវិញ ហើយក៏បានជាប់ជម្រើសខេត្តសៀមរាប និងឈានទៅពាក់អាវជម្រើសជាតិតាំងពីអាយុ១៥ឆ្នាំ កាលឆ្នាំ២០១៥។ គេជាសមាជិកឈ្នះមេដាយមាសស៊ីហ្គេម២០២៣លើវិញ្ញាសា៣ទល់៣។
យុវជន២រូបលេងកីឡាវាយសី ៖ បើមិនបានក្លាយជាអ្នកអាជីពដូចបំណង ក៏ពួកខ្ញុំបានសុខភាព និងមិត្តភាពដែរ
យុវជន២រូបលេងកីឡាវាយសីបានប្រាប់មកកាន់ AMS Sports ថាបើពួកគេមិនបានក្លាយជាកីឡាករអាជីពដូចបំណង ក៏ពួកគេទទួលបានសុខភាពល្អ និងមិត្តភាពច្រើនផងដែរ។
យុវតីវ័យ២៣ឆ្នាំម្នាក់ចាប់ជំនាញជាគ្រូកាយសម្បទា និងជាសហម្ចាស់ក្លិបហាត់ប្រាណមួយកន្លែង
មានអាយុត្រឹម២៣ឆ្នាំក្នុងឆ្នាំ២០២៣នេះ កញ្ញា រ័ត្ន ពិសិដ្ឋដានី គឺជាគ្រូកាយសម្បទាផង និងជាសហម្ចាស់កន្លែងហាត់ប្រាណមួយនៅជិតផ្សារដើមគររាជធានីភ្នំពេញ។ អតីតនិស្សិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មដដែលបញ្ជាក់ថា ការចាប់ជំនាញជាគ្រូបង្វឹក និងសហការបើកកន្លែងហាត់ប្រាណនេះ ព្រោះចង់ចែករំលែកពីការរក្សាសុខភាពឱ្យបានត្រឹមត្រូវ។ ម្យ៉ាង កញ្ញាក៏ជាអ្នកស្រលាញ់ការហាត់ប្រាណតាំងពីអាយុ១៨ឆ្នាំម្ល៉េះ៕
ព្រោះជីវភាពពិបាកពេក ម៉ាក់ប៉ាឱ្យខ្ញុំមកភ្នំពេញរៀនធ្វើម៉ូតូ តែខ្ញុំលួចទៅធ្វើតេស្ដបាល់ទាត់វិញ
អ្នកចាំទីបឹងកេត ស៊ូ សុវណ្ណនាថ ៖ ព្រោះជីវភាពពិបាកពេក ម៉ាក់ប៉ាឱ្យខ្ញុំមកភ្នំពេញរៀនធ្វើម៉ូតូ តែខ្ញុំលួចទៅធ្វើតេស្ដបាល់ទាត់វិញ