Skip to content
ក្រុមកីឡាម៉ូតូទឹកកម្ពុជាបន្ថែមមេដាយមាស និងប្រាក់ក្នុងការប្រកួតកម្រិតពិភពលោកនៅអាមេរិក
    ទំព័រដើម  »  កីឡាជាតិ

ក្រុមកីឡាម៉ូតូទឹកកម្ពុជាបន្ថែមមេដាយមាស និងប្រាក់ក្នុងការប្រកួតកម្រិតពិភពលោកនៅអាមេរិក

នៅថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣ ក្រុមកីឡាម៉ូតូទឹកកម្ពុជាបន្ថែមមេដាយមាស និងមេដាយប្រាក់ក្នុងការប្រកួតកម្រិតពិភពលោកនៅសហរដ្ឋអាមេរិក World Series ជុំទី៣ ឆ្នាំ២០២៣។

ក្នុងនោះ កីឡាករ សាលី ហ្វ៊ីលីន បានឈ្នះមេដាយចំនួន២គ្រឿង គឺមាស១ និងប្រាក់១ លើវិញ្ញាសា AMATEUR Runabout 1100 Stock និងវិញ្ញាសា NOVICE Runabout 1100 Stock។

ជាមួយគ្នានេះ កីឡាករ កៃ វ៉ាន់ស៊ីដែន ឈ្នះមេដាយមាស និងកីឡាករ អូស្មាន់ មីន ឈ្នះមេដាយប្រាក់ លើវិញ្ញាសាស្គីអង្គុយ។

ដូច្នេះ គិតត្រឹមថ្ងៃទី០៥ ខែតុលានេះកីឡាករជម្រើជាតិម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយមាស៣គ្រឿង និងមេដាយប្រាក់៣គ្រឿង៕