Skip to content
ក្រោយចប់កីឡាអាស៊ី ចិននឹងបន្តជួយកម្ពុជា ខណៈជប៉ុន និងអារ៉ាប៊សាអ៊ូឌីតត្រៀមជ្រោមជ្រែងដូចគ្នា
    ទំព័រដើម  »  កីឡាជាតិ

ក្រោយចប់កីឡាអាស៊ី ចិននឹងបន្តជួយកម្ពុជា ខណៈជប៉ុន និងអារ៉ាប៊សាអ៊ូឌីតត្រៀមជ្រោមជ្រែងដូចគ្នា

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ភាគីចិននឹងនៅតែបន្តរួមចំណែកជួយសម្រួចសមត្ថភាពអត្តពលិកកម្ពុជា។

ជាក់ស្ដែង កីឡាករ កីឡាការិនីមួយចំនួនដែលបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅតែបន្តហ្វឹកហាត់ក្នុងប្រទេសចិន ដើម្បីត្រៀមព្រឹត្តិការណ៍ក្រោយៗទៀត ជាស៊ីហ្គេម២០២៥ នៅប្រទេសថៃ។ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ក្រៅពីប្រទេសចិន កម្ពុជាបានស្នើភាគីជប៉ុន ជួយផ្នែកវិទ្យាសាស្ត្រកីឡា។

មិនតែប៉ុណ្ណោះទេ គណៈកម្មាធិការអូឡាំពិកកម្ពុជាក៏នឹងត្រៀមផ្លាស់ប្ដូរបច្ចេកទេស និងទស្សនកិច្ចសិក្សាឬការហ្វឹកហាត់កម្រិតខ្ពស់ជាមួយអារ៉ាប៊ីសាអ៊ូឌីតផងដែរ។

ក្នុងការប្រកួតកីឡាអាស៊ី ដែលពន្យារពេលពីឆ្នាំ២០២២ មករៀបចំនៅឆ្នាំ២០២៣ និងបានបិទបញ្ចប់កាលថ្ងៃទី០៨ ខែតុលា កម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះក្នុងប្រភេទកីឡាការ៉ាតេ វិញ្ញាសាសម្ដែងជាក្រុមផ្នែកនារី៕