Skip to content
លោក ពេជ្រ សុផាន់ បកស្រាយចំពោះមតិមហាជនលើកឡើងថា ពេជ្រ សម្បត្តិ វាយញឹកពេក
    ទំព័រដើម  »  កីឡាជាតិ

លោក ពេជ្រ សុផាន់ បកស្រាយចំពោះមតិមហាជនលើកឡើងថា ពេជ្រ សម្បត្តិ វាយញឹកពេក

ក្រោយឃើញ ពេជ្រ សម្បត្តិ មានទីផ្សារប្រកួតច្រើន ក៏មានមតិមហាជនក្នុងវិស័យគុនខ្មែរលើកឡើងពីការបារម្ភមួយចំនួនខ្លាចកីឡាករជើងខ្លាំងទម្ងន់ ៦០ គីឡូក្រាមរូបនេះអាចនឹងប្រឈមបញ្ហារបួស បាក់កម្លាំង និងបញ្ហាមួយចំនួនដែលអាចខាតបង់ក្នុងអាជីពរបស់គាត់។  

ជាមួយគ្នានេះដែរ លោក ពេជ្រ សុផាន់ ជាគ្រូបង្វឹកផ្ទាល់បានឆ្លើយតបវិញថា លោករីករាយដែលអ្នកគាំទ្រមានការយកចិត្តទុកដាក់មកលើកូនសិស្សខ្លួនបែបនេះ ប៉ុន្តែសម្រាប់អាជីពកីឡាប្រដាល់គម្លាតពីប្រកួតមុនមកប្រកួតនៅថ្ងៃ ១១ ខែតុលា នេះលោកថាវាសមមាត្រល្មមហើយ។

“ សម្រាប់បងប្អូនបារម្ភវាល្អ តែសម្រាប់បទពិសោធន៍ប្រដាល់របស់ខ្ញុំរយៈពេល ១១ ថ្ងៃនេះវាល្មមគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ និងព្យាបាលរបួស”។

សម្រាប់ការប្រកួតយប់នេះវិញ អតីតអ្នកប្រដាល់ជំនាន់ឆ្នាំ ២០០០ ដ៏ដែលក៏បានមើលឃើញពីចំណុចល្អមួយចំនួនរបស់គូប្រជៀងក្របីព្រៃនៅយប់នេះ។ លោក ពេជ្រ សុផាន់ នៅតែជឿលើកូនសិស្សរបស់លោកថាអាចយកឈ្នះលើអ្នកប្រដាល់ ម៉ាឡេ-អាមេរិកបាន នឹងមិនឱ្យអ្នកគាំទ្រគុនខ្មែរខកចិត្តនោះឡើយ។

“ដៃគូសម្បត្តិគាត់នៅក្មេងកម្លាំងល្អ ជាប្រភេទ ម៉ាត់ ទាត់ អាវុធធ្ងន់ដូចគ្នា និងចលនាចេញចូលគាត់ល្អ និយាយរួមពីរនាក់គាត់ជាប្រភេទកីឡាស្រដៀងគ្នា គ្រាន់តែការចេញចូលរបស់គេរាងស្អាត ល្អជាង សម្បត្តិ បន្តិច ” ៕