ម្ដាយម្ចាស់មេដាយសំរឹទ្ធការ៉ាតេកីឡាអាស៊ី ២០២៣ អូន ស្រីដា ៖ កូនខ្ញុំលួចទៅហាត់ខ្លួនឯង បាន៣អាទិត្យទើបខ្ញុំដឹង

Sovann Tith
7 មើល
0 នាទីអាន
- Advertisement -

អ្នកស្រី គូ សុភ័ក្ដ ម្ដាយកីឡាការិនី អូន ស្រីដា ម្ចាស់មេដាយសំរឹទ្ធការ៉ាតេ វិញ្ញាសាសម្ដែងជាក្រុម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០២៣ រំឭកប្រាប់ថា កូនស្រីរបស់អ្នកស្រីបានចូលហ្វឹកហាត់កីឡាមួយប្រភេទនេះដំបូងក្នុងឆ្នាំ២០១៨។ កាលណោះអ្នកស្រីមិនបានផ្ចុងផ្ដើម ឬជំរុញឡើយ ដោយនាងបានទៅហាត់តាមមិត្តភក្ដិ នៅសាលារៀនមួយកន្លែងក្បែរផ្ទះ។

យ៉ាងណា ស្ត្រីមានលំនៅនៅភូមិសាឡុង ឃុំឈូក ស្រុកវិហាសួគ៌ ខេត្តកណ្ដាល អះអាងថា មិនបានហាមឃាត់កូនស្រីឡើយ ព្រោះនាងស្រលាញ់កីឡានេះទៅហើយ គឺមានតែលើកទឹកចិត្តរហូតមក ដែលធ្វើឱ្យនាងទទួលបានលទ្ធផលជាហូរហែ និងអាចក្លាយជាជម្រើសជាតិ។

កីឡាការិនី អូន ស្រីដា ជាសមាជិកមួយរូបក្នុងក្រុមដែលមានគ្នា២រូបទៀត គឺ ថាត់ ឆេងហ័ង និង ពុទ្ធា ស្រីណុច ដែលបានឈ្នះមេដាយសំរឹទ្ធកីឡាអាស៊ី ប្រភេទកីឡាការ៉ាតេវិញ្ញាសាសម្ដែងជាក្រុម។ នេះក៏ជាសមិទ្ធផលជាបន្តបន្ទាប់របស់ស្រីដា ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕