អ្នកលេងគុនខ្មែរជំនាន់ថ្មី ធន់ ផានិត ក្នុងរយៈពេលចុងក្រោយនេះតែងតែមានមុខវ៉ៃតទល់នឹងកីឡាករបរទេសជាញឹកញាប់ ភាគច្រើន ផានិត តែងតែប៉ះនឹងកីឡាករថៃ និង ឡាវជាដើម។ សម្រាប់សប្តាហ៍នេះអ្នកលេងគុនខ្មែរទម្ងន់ ៥៧ គីឡូក្រាមនឹងត្រូវទទួលលស្វាគមន៍កីឡាករមកពី អ៊ីរ៉ង់ វិញម្តង កូនសិស្សលោកគ្រូ ធន់ សុភា ថាជំនួបតទល់នឹងកីឡាករមកពីអ៊ីរ៉ង់ គឺជាលើកទីមួយសម្រាប់ខ្លួន គេសង្កត់ធ្ងន់ថាមិនបានស្គាល់ពីប្រវត្តិច្បាស់លាស់របស់គូប្រកួត តែបេ្តជ្ញាថាមិនឱ្យអ្នកគាំទ្រខកបំណងឡើយ។
“សម្រាប់ការប៉ះ អ៊ីរ៉ង់ ជាលើកទីមួយ មិនមានការបារម្ភទេ តែការប៉ះ អ៊ីរ៉ង់ ចឹងគិតថាជាបទពិសោធន៍ថ្មី ប្លែកមួយទៀត”។
តាំងតែពីចាញ់ ពេជ្រ ប៊ុនសិទ្ធ ក្នុងវគ្គដណ្តើមខ្សែក្រវាត់កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៣ មក ធន់ ផានិត មិនទាន់ស្គាល់បរាជ័យនៅឡើយក្នុងការជួបតទល់នឹងកីឡាករបរទេស ដែលភាគច្រើនជាជនជាតិថៃ ហើយសប្តាហ៍នេះជាលើកដំបូងហើយដែលរូបគេត្រូវជួបនឹងកីឡាករ អ៊ីរ៉ង់៕