Sir Bobby Charlton វីរបុរស Man UTD ចែ.កឋា.នហើយ

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

Sir Bobby Charlton វីរបុរស Manchester United បានចែ.ក.ឋា.នហើយនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ នេះក្នុងវ័យ៨៦ឆ្នាំ។

អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះបានចំណាយពេល១៧ឆ្នាំនៅបិសាចក្រហមពីចន្លោះឆ្នាំ១៩៥៦ ដល់១៩៧៣ (ក្នុងនាមជាកីឡាករ) ដោយរួមចំណែកឈ្នះជើងឯកលីគកំពូលអង់គ្លេស៣ដង, FA Cup ១ដង និង European Cup ១ដង (បច្ចុប្បន្នជា UEFA Champions League)។

សម្រាប់ជម្រើសជាតិវិញ លោកបានរួមចំណែកសំខាន់ជួយក្រុមរហស្សនាមតោកំណាចលើកពាន FIFA World Cup ឆ្នាំ១៩៦៦៕

កាលឆ្នាំ២០០៧ លោកក៏បានមកទស្សនកិច្ចនៅកម្ពុជាក្នុងការងារ​សុច្ឆន្ទៈកីឡាបាល់ទាត់ផងដែរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕