អ្នកស្រី លី ម៉ារី ត្រូវជាម្ដាយបង្កើតខ្សែប្រយុទ្ធ ម៉ាន រ៉យ៉ានី ម្ចាស់អាវលេខ១៧ ក្រុមបាល់ទាត់វិទ្យាល័យប្ញស្សីកែវ អ្នកស្រីតែងតែមកគាំទ្រកូនប្រុសជារឿយៗ ក្នុងការប្រកួតនានា ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៣ រដូវកាលទី៣នេះ។ ម្ដាយខ្សែប្រយុទ្ធដែលកំពុងកាន់កាប់ជាកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេគិតត្រឹមសប្ដាហ៍ទី១០ នៃពានរង្វាន់ជើងឯកវិទ្យាល័យឆ្នាំ២០២៣ បានថ្លែងថា ម៉ាន់ រ៉យ៉ានី ជាកូនល្អដែលតែងតែស្ដាប់បង្គាប់ឪពុកម្ដាយ ក្រៅពីការរៀនសូត្ររូបគេចូលលេងបាល់ទាត់តាំងពីតូច ដោយឃើញការស្រលាញ់របស់កូន ទើបអ្នកស្រីព្យាយាមជំរុញបន្ថែមដើម្បីសំរេចបំណងគេក្លាយជាកីឡាករបាល់ទាត់អាជីពមួយរូប
គិតមកដល់សប្តាហ៍ទី ១០ ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យ កីឡាករ ម៉ាន រ៉យ៉ានី មកពីវិទ្យាល័យ ប្ញស្សីកែវនៅតែបន្តកាន់កាប់កំណត់ត្រាជាអ្នកស៊ុតបញ្ជូលទីបានច្រើនជាងគេ ពោលរូបគេរកបានគ្រាប់បាល់ទី ២០ តាមក្រោយដោយ ម៉ុក ធីឡុត រកបាន១៥គ្រាប់មកពីវិទ្យាល័យ ជ័យវរ្ម័នទី៧ និង ធារី ទិត្យមុន្នីចេស្តា រកបាន១២គ្រាប់ មកពីវិទ្យាល័យប្ញស្សីកែវដូចគ្នា។