ប្ដូរពីដើរ និងរត់ ពលរដ្ឋមួយក្រុមយកសីដក់ទាត់លេងទៅវិញទៅមកជាលំហាត់ប្រាណប្រចាំថ្ងៃ

Sovann Tith
14 មើល
0 នាទីអាន
- Advertisement -

ការទាត់សីដក់ទៅវិញទៅមករៀងរាល់ព្រឹក គឺជាលំហាត់ប្រាណប្រចាំថ្ងៃរបស់ពលរដ្ឋមួយក្រុមដែលជាអ្នកនិយមហាត់ប្រាណនៅសួនច្បារមុខវត្តបទុមវត្តី។

លោក យិន ទូច និងលោក នឹម ឡៃ ប្រាប់ថា ការយកសីដក់មកទាត់លេងទៅវិញទៅមកនេះ មានរយៈពេល៤ទៅ៥ឆ្នាំហើយ ដោយពីមុនពួកលោកក៏ធ្លាប់រត់ និងដើរហាត់ប្រាណដែរ។ លោកថា ការទាត់សីដក់នេះក៏សប្បាយម្យ៉ាង ហើយឆាប់បែកញើស។

ចំណែកលោក នាង សារិន ជាបុគ្គលិកអង្គការមួយកន្លែងឱ្យដឹងថា ដំបូងឡើយត្រូវបានសមាជិកឯទៀតហៅសាកទាត់លេងៗ ក៏ចាប់អារម្មណ៍ និងបានប្រែជាលំហាត់ប្រាណប្រចាំថ្ងៃតែម្ដង។

លោក យិន ទូច លោក នឹម ឡៃ ក៏បានស្វាគមន៍ដល់មហាជនឯទៀតដែលចង់ចូលរួមទាត់លេងជាមួយក្រុមលោកផងដែរ៕

______________ តាមដានព័ត៌មានថ្មីៗពី AMS Sports លើ Telegram៖ https://t.me/SPORTAMS #AMS_SPORTS #AMS #ដើម្បីកីឡា

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕