កីឡដ្ឋានខ្លួនសង់រួចភ្លាម អង្គរថាយហ្គឺរគ្រោងធ្វើរៀបពានយុវជនអន្តរជាតិ និងកម្មវិធីប្រគំតន្ត្រី ដើម្បីលើកស្ទួយទេសចរណ៍សៀមរាប

Sovann Tith
8 មើល
0 នាទីអាន
- Advertisement -

លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរប្រាប់ថា ពេលកីឡដ្ឋានរបស់ខ្លួនមានឈ្មោះថា ថាយហ្គឺរត្រូវបានសាងសង់រួចរាល់ លោកមានគម្រោងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអន្តរជាតិមួយដើម្បីសម្ពោធផ្ទះថ្មី។

មិនតែប៉ុណ្ណោះ លោកក៏មានបំណងចង់រៀបកម្មវិធីប្រគំតន្ត្រី ដោយអញ្ជើញតារាចម្រៀងវណ្ណដាចូលរួមផងដែរ។ អ្នកជំនួញជនជាតិជប៉ុនសង្កត់ធ្ងន់ថា គម្រោងទាំងនេះមិនត្រឹមតែជាការបង្ហាញពីកីឡដ្ឋានរបស់ខ្លួនប៉ុណ្ណោះទេ អ្វីសំខាន់នោះ គឺចង់រួមចំណែកលើកស្ទួយទេសចរណ៍ដែលជាវិស័យដ៏សំខាន់មួយក្នុងខេត្តសៀមរាប។

កីឡដ្ឋានថាយហ្គឺរនឹងត្រូវបានចាប់ផ្ដើមសាងសង់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ និងធ្វើយ៉ាងណា ទាន់ការប្រកួតរដូវកាលថ្មី២០២៣/២០២៤។

សម្រាប់ទីតាំងវិញមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីផ្សាររាត្រីក្រុងសៀមរាប។ សម្រាប់ចំនួនផ្ទុកទស្សនិកជន គឺមាន៥០០០នាក់ ហើយក៏មានភ្លើងបំភ្លឺសម្រាប់ការប្រកួតពេលរាត្រីដែរ។ ការសាងសង់នេះកីឡដ្ឋាននេះមិនត្រឹមតែបម្រើការសម្រាប់បាល់ទាត់ប៉ុណ្ណោះទេ គឺថែមទាំងមានកន្លែងកំសាន្តផ្សេងៗ ដើម្បីជួយទ្រទ្រង់ជីវភាពក្លិប៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕