អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ លោក Fernando Santos បានពន្យល់មូលហេតុដែល លោកសម្រេចចិត្តដាក់ Cristiano Ronaldo ឱ្យអង្គុយបម្រុង ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតារ កាលពីចុងឆ្នាំ២០២២។
Ronaldo បានប្រឈមនឹងបញ្ហាលំបាកជាច្រើន ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២២ ដោយរូបគេមានបញ្ហាចម្រូងចម្រាស់ជាមួយក្លិប Manchester United រហូតដល់ឈានដល់ការចែកផ្លូវគ្នា អំឡុងពេលចាប់ផ្ដើមព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅមជ្ឈឹមបូព៌ា។ ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរកគ្រាប់បាល់បានតែមួយគ្រាប់ប៉ុណ្ណោះ ក្នុង៣ប្រកួតនៃវគ្គចែកពូល នៅ World Cup 2022 ទើបធ្វើឱ្យលោក Santos ដាក់រូបគេបម្រុង ក្នុងប្រកួតវគ្គ១៦ក្រុមចុងក្រោយទល់នឹងស្វ៊ីស។