លោក លឿង ឆារ៉ា និងអ្នកស្រី សុខ សុភាព ឪពុកម្ដាយកីឡាការិនីវាយសី លឿង ម៉ាលីនិច ថ្លែងថា ពិតជាមានអារម្មណ៍ក្ដុកក្ដួលពេលឃើញកូនប្រកួតទាំងឈឺជើង តែមិនអាចហាមឃាត់បាន ព្រោះកូនស្រីចង់ប្រឹងប្រែងស្វែងរកមេដាយប្រទេសជាតិ។
អ្នកខេត្តបាត់ដំបងខាងលើថ្លែងបែបនេះក្រោយចប់ការប្រកួតវាយសីយុវជនកម្រិតអាស៊ីនៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដែលកូនស្រីរបស់អ្នកទាំង២ដណ្ដើមបានមេដាយមាសដៃមាសលើវិញ្ញាសាវាគូនារីអាយុក្រោម១៧ឆ្នាំ។ អ្នកស្រី សុខ សុភាព ទទូចថា ទឹកចិត្តឪពុកម្ដាយមិនចង់ឃើញកូនឈឺទេ តែយ៉ាងណា នេះជាកាតព្វប្រទេសជាតិ។