យ៉ា រីឌីចេស្តា និង សឿង ភារ៉ាតម្លិសពេជ្រ ជាយុវជនក្នុងចំណោមយុវជន១៨រូបផ្សេងទៀត ដែលត្រូវបានសាលាបាល់ទាត់បឹងកេតជ្រើសរើសទៅប្រកួតក្នុងពានរង្វាន់យុវជនអាយុក្រោម១២ឆ្នាំ JSE INTERNATIONAL FOOTBALL FESTIVAL 2023 នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ បន្ទាប់ពីទទួលបានឱកាសទៅប្រកួតពានរង្វាន់អន្តរជាតិនេះ យុវជនទាំង២រូបនេះ លេីកឡើងថា ត្រៀមខ្លួនបាន៩០%ហេីយសម្រាប់ការប្រកួត ហេីយយុវជនU12របស់សាលាបាល់ទាត់បឹងកេត ទាំង២ រូបនេះថាមានអារម្មណ៍រំភេីបជាខ្លាំងនៅពេលទទួលបានដំណឹងបានទៅប្រកួតនៅប្រទេសថៃ គេទាំង២រូបបានប្តេជ្ញាចិត្តថានឹងធ្វេីឲ្យបានល្អជាងការប្រកួតនៅកម្ពុជាពីមុនៗមក។
សម្រាប់ការប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នៅខេត្តឈៀងម៉ៃ ប្រទេសថៃ នឹងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្នុងកម្រិតអាយុក្រោម១២ ឆ្នាំ ដែលមានក្រុមចូលរួមចំនួន១០ក្រុម មកពី៩ ប្រទេសរួមមាន ថៃ កម្ពុជា វៀតណាម ជប៉ុន កូរ៉េខាងត្បូង ចិន ម៉ាឡេស៊ី ឡាវ និងឥណ្ឌូនេស៊ី៕