Skip to content
Ramos ពន្យល់មូលហេតុមិនចុះហត្ថលេខាលើអាវ Real Madrid
    ទំព័រដើម  »  កីឡាជាតិ

Ramos ពន្យល់មូលហេតុមិនចុះហត្ថលេខាលើអាវ Real Madrid

Sergio Ramos បានពន្យល់ពីមូលហេតុដែលរូបគេ មិនចុះហត្ថលេខា លើអាវ Real Madrid តាមការស្នើសុំរបស់អ្នកគាំទ្រ បន្ទាប់ពីលេចឡើងនូវសកម្មភាពនេះក្នុងវីដេអូមួយ ដែលបង្ហោះលើបណ្ដាញសង្គម។

នៅក្នុងវីដេអូនោះ បានបង្ហាញថា ខ្សែការពារចាស់វស្សារូបនេះ បានឈប់រថយន្ដដើម្បីស៊ីញ៉េនៅលើអាវអ្នកគាំទ្រ ដែលមានអាវ Sevilla និង PSG ប៉ុន្ដែគេបានបដិសេធ ក្នុងការចុះហត្ថលេខាលើអាវ Real Madrid ទើបធ្វើឱ្យមានការរិះគន់ចំពោះកីឡាករ ដែលត្រូវបានចាត់ទុកថា ជាវីរបុរសម្នាក់របស់ក្លិបយក្សអេស្ប៉ាញមួយនេះ។