កាលពីព្រឹកថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយក្លិបបាល់ទាត់បឹងកេត បានបរៀបចំវគ្គបណ្ដុះបណ្តាលគ្រូបង្វឹកបាល់ទាត់កម្រិត «ឃ» ។ ពិធីបើកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម បែ មករា នាយកកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងក្រុមគ្រូៗឧទេស្ទជាច្រើនរូប ។ ដោយឡែកសម្រាប់លោកគ្រូ ឃួន ឡាបូរ៉ាវី បានលើកឡើងថាការបើកវគ្គនេះគឺជាជំហានដំបូងដ៏ល្អសម្រាប់អភិវឌ្ឍធនធានគ្រូបង្វឹក ជាពិសេសការពង្រឹងសមត្ថភាពគ្រូបង្វឹកបាល់ទាត់តាមវិទ្យាល័យ។