លោក សោម ចំណាប់ បង្ហាញចំណុចលំបាក និងចំណុចល្អរបស់បាល់ទះឆ្នេរខ្សាច់

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

បច្ចេកទេសហ្វឹកហាត់បាល់ទះក្នុងសាល និងលើឆ្នេរខ្សាច់មិនខុសគ្នាប៉ុន្មានទេ តែសម្រាប់ការហាត់លើខ្សាច់ទាមទារការប្រឹងប្រែង និងអត់ធ្មត់កាន់តែខ្លាំងជាង។ នេះបើតាមការលើកឡើងពីលោក សោម ចំណាប់ គ្រូបង្គោលក្រុមជម្រើសជាតិបាល់ទះលើឆ្នេរខ្សាច់កម្ពុជា។

គ្រូបង្វឹកជាអតីតកីឡាករជម្រើសជាតិកម្ពុជាពន្យល់ថា ការហ្វឹកហាត់បាល់ទះលើឆ្នេរខ្សាច់គឺធ្វើឡើងនៅខាងក្រៅ ពោលពុំមានដំបូល ដែលត្រូវរងកម្ដៅ ស្ថានភាពខ្សាច់ ចំនួនកីឡាករតិចត្រឹមពីរនាក់ សរុបមក គឺលំបាកខ្លាំងជាងការហ្វឹកហាត់លើក្ដារ។ លោកថា ទាល់តែកីឡាករមានឆន្ទៈខ្ពស់ និងកម្លាំងខ្លាំងទើបអាចតស៊ូក្នុងបាល់ទះឆ្នេរខ្សាច់បាន។

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕