Skip to content
    ទំព័រដើម  »  កីឡាជាតិ

មេទូកកំហែងជ័យបារមីវត្តពោធិវ័នខេត្តក្រចេះ ៖ “ខានមកភ្នំពេញ៣ឆ្នាំ ដើរចង់វង្វេង”

ក្រោយខកខានចូលរួមពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក និង បណ្ដែតប្រទីប រយៈពេល៣ឆ្នាំមក លោក គ្រុយ ទូច ប្រធានគណៈកម្មការទូកកំហែងជ័យបារមីវត្តពោធិវ័នខេត្តក្រចេះ ទទូចថា រាជធានីភ្នំពេញ មានភាពរីកចម្រើនខ្លាំង ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនានា ធ្វើឱ្យលោកស្ទើរតែចំណាំផ្លូវមិនបាន។

ទាក់ទងទៅនឹងការរៀបចំពីគណៈកម្មការបុណ្យអុំទូកវិញ ថ្នាក់ដឹកនាំទូកខាងលើខាងលើបានបង្ហាញការពេញចិត្ត ព្រោះមានការយកចិត្តទុកដាក់បានល្អ។