Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

De Gea អាចនឹងត្រលប់មក PL វិញដើម្បីជំនួសកីឡាករដែលរបួសពេលប្រកួតទល់ Man Utd

អ្នកចាំទី Nick Pope បានរងបួសស្មារអំឡុងការប្រកួតចុងសប្ដាហ៍មុន ហើយគេត្រូវអវត្តមានពីទីលានប្រកួតក្នុងរយៈពេលប្រមាណ ៤ទៅ៥ខែ ដែលបង្ខំឱ្យក្លិប Newcastle United ស្វែងរកកីឡាករមកជំនួស។ មានការរាយការណ៍កាលពីថ្មីៗនេះ​ថា អតីតអ្នកចាំទីរបស់ Manchester United, David de Gea ស្ថិតនៅក្នុងគម្រោងរបស់ អ្នកចាត់ការ Eddie Howe។

Newcastle មានការសាទរចំពោះជ័យជម្នះ ១-០ លើ Man United កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែពួកគេប្រឈមនឹងក្ដីបារម្ភចំពោះការបាត់បង់អ្នកចាំទីដៃទី១ Pope ដែលត្រូវបានប្ដូរក្នុង៤នាទីចុងក្រោយនៃការប្រកួតនោះ ដោយសារបញ្ហារបួសស្មារ។ បន្ទាប់ពីបានពិនិត្យពីស្ថានភាពរបួស កីឡាករអង់គ្លេសរូបនេះ អាចប្រឈមនឹងការខកខានលេងនៅលើទីលានច្រើនខែ ដើម្បីទទួលការវះកាត់។