Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ខ្សែការពារឥណ្ឌូណេស៊ី រំពឹងអាចយកឈ្នះវៀតណាមក្នុងវគ្គជម្រុះ World Cup ដូចប្រកួត Asian Cup

ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី Sandy Walsh មានក្ដីសុបិនដ៏ធំមួយ​ បន្ទាប់ពីធ្លាក់ចេញពី AFC Asian Cup 2023​ ក្រោយចាញ់អូស្ដ្រាលី ៤-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃអាទិត្យទី២៨ ខែមករា ឆ្នាំ២០២៤។

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី បានបង្កើតប្រវត្តិសាស្ដ្ររបស់ខ្លួននៅ​ Asian Cup ដោយបានឆ្លងផុតវគ្គចែកពូលជាលើកដំបូង ទោះយ៉ាងណាក្ដី ពួកគេដំណើររបស់ពួកគេត្រូវបានបញ្ចប់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងរបស់អូស្ដ្រាលី។