Emery មិនហ៊ានថា Aston Villa ជាក្រុមប្រជែងជើងឯក Premier League ទោះទើបឈ្នះ Man City

Narong
8 មើល
0 នាទីអាន
- Advertisement -

អ្នកចាត់ការ Unai Emery យល់ឃើញថា ការរាប់បញ្ចូល Aston Villa ក្នុងចំណោមក្រុមប្រជែងជើងឯក Premier League ជារឿងដែលឆាប់រហ័សពេក បើទោះបីជាអាចយកឈ្នះក្រុមការពារជើងឯក Manchester City ក៏ដោយ។

គ្រាប់បាល់មួយគ្រាប់គត់របស់ ខ្សែប្រយុទ្ធ Leon Bailey ក្នុងនាទីទី៧៤ គ្រប់គ្រាន់ឱ្យ Aston Villa ក្រសោបយកបាន៣ពិន្ទុ និងបន្ដរក្សាកំណត់ត្រាឈ្នះក្នុងទឹកដីលើកទី១៤។

អ្នកចាត់ការ Pep Guardiola ចាត់ទុក Villa ស្ថិតនៅក្នុងចំណោមក្រុមប្រជែងជើងឯករហូតដល់ចុងរដូវកាល ប៉ុន្ដែលោក Emery បានអះអាងថា ពួកគេនៅមានការងារច្រើនដែលត្រូវធ្វើ ដើម្បីអាចស្ថិតនៅក្នុងការប្រកួតប្រជែងជាមួយក្រុមជើងខ្លាំងដូចជា Man City, Arsenal និង Liverpool ជាដើម។