ថ្លែងក្រោយបិទបញ្ជប់ព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា សម្រាប់យុទ្ធសាស្រ្ដឆ្នាំ ២០២៤/២០២៥សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងចាប់ផ្ដើមផ្ដោតលើការអភិវឌ្ឃយុវជន ឱ្យមានមូលដ្ឋានគ្រឹះច្បាស់លាស់ដើម្បីក្លាយជើងឯកនាពេលអនាគត។