Manchester City នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត នាសប្ដាហ៍ក្រោយ ដើម្បីចូលរួមការប្រកួតប្រជែងពាន FIFA Club World Cup 2023 ដែលការប្រកួតនឹងចាប់ផ្ដើមឡើងនាថ្ងៃទី១២ ខែធ្នូនេះ។
ក្រុមរបស់លោក Pep Guardiola ដែលជាម្ចាស់ពាន UEFA Champions League រួមជាមួយក្រុមជើងឯកប្រចាំទ្វីប៥ផ្សេងទៀត មានដូចជា ជើងឯក OFC Champions League, Auckland City, ជើងឯក Champions League ទ្វីបអាហ្វ្រិក Al Ahly ជើងឯក Champions League ទ្វីបអាស៊ី Urawa Red Diamond, ជើងឯក CONCACAF Champions League, Leon ជើងឯក Copa Libertadores មកពីអាមេរិកខាងត្បូង Fluminense និងក្រុមម្ចាស់ផ្ទះ Al-Ittihad នឹងប្រកួតប្រជែងដណ្ដើមពាន Club World Cup នៅទឹកដីអារ៉ាប៊ី សាអ៊ូឌីត។