ក្លឹបចំនួន១៥នៃក្របខណ្ឌ Premier League រួមទាំង Chelsea ផង បានបោះឆ្នោតកំណត់រយៈពេលនៃការច្រៀកតម្លៃផ្ទេរកីឡាករក្នុងគណនីរបស់ក្លឹបត្រឹម៥ឆ្នាំយ៉ាងច្រើនបំផុត ដែលការកែប្រែនេះគឺស្របតាមបទបញ្ញត្តិរបស់ UEFA ដែលទើបកែប្រែកាលពីរដូវក្ដៅកន្លងទៅ។
កន្លងមក ក្លឹបដូចជា Chelsea ជាដើម បានចុះកិច្ចសន្យារយៈពេល៧-៨ឆ្នាំជាមួយកីឡាករ ហើយច្រៀកតម្លៃផ្ទេរដែលពួកគេបានចំណាយធៀបទៅនឹងរយៈពេលនៃកិច្ចសន្យា ដែលធ្វើឱ្យគណនីចំណាយប្រចាំឆ្នាំរបស់ពួកគេមើលទៅនៅសល់តិច ខណៈ Financial Fair Play អនុញ្ញាតឱ្យក្លឹបមួយខាតមិនលើស១០៥លានផោនក្នុងរយៈពេល៣ឆ្នាំ។
តែចាប់ពីពេលនេះទៅ ទោះបីក្លឹបមួយចុះកិច្ចសន្យាច្រើនឆ្នាំយ៉ាងណាក៏ដោយ តែអាចច្រៀកតែនឹង៥ប៉ុណ្ណោះនៅពេលគណនាគណនីចំណាយប្រចាំឆ្នាំរបស់ពួកគេ។