លោក អ៊ឹម សុវណ្ណារី ជាសមាជិកក្រុមបាល់ទាត់វ័យចាស់ម៉ូស្ល៊ីមភូមិព្រែកតាពៅ១ បានលើកឡើងថា លោកចូលរួមក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ «កីឡាដើម្បីទាំងអស់គ្នា» ប្រចាំខេត្តកណ្តាលនេះគឺដើម្បីជាការបំផុសស្មារតីឱ្យយុវជនទាំងអស់ឱ្យពួកគេនាំគ្នាងាកមកលេងកីឡាទាំងអស់គ្នា ជៀសវាងទៅប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមផ្សេងៗ។
ជាមួយគ្នាផងដែរ មន្ត្រីរាជការដដែលក៏បានបន្ថែមជុំវិញគុណសម្បត្តិនៃការលេងបាល់ទាត់ថាជួយឱ្យយើងទទួលបានសុខភាពល្អ កាត់បន្ថយស្រ្តេស និងពិសេសបានបង្កើនមិត្តភាពជាមួយអ្នកដទៃៗទៀតក្នុងសង្គម។
តាមពិតទៅយើងប្រកួតរាល់ឆ្នាំដើម្បីបំផុសចលនាឱ្យយុវជនរបស់យើងព្យាយាមលេងកីឡា ពីព្រោះរាល់ថ្ងៃប្រទេសយើងមានសុខសន្តិភាពហើយយើងនាំគ្នាលេងកីឡាដើម្បីជាគំរូល្អដល់យុវជនយើងទាំងអស់គ្នា ។
សូមជម្រាបថាពានរង្វាន់ «កីឡាដើម្បីទាំងអស់គ្នា» ចាប់ផ្តើមដំណើរការពីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងនោះមានប្រភេទកីឡាដាក់ឱ្យប្រកួតប្រជែងដូចជា ប៉េតង់ បាល់បោះ រត់ចម្ងាយ បាល់ទាត់បុរស បាល់ទាត់នារី និងបាល់ទាត់វ័យចាស់បុរស៕